ល្បីអស់ស្ទះហើយ! លៀសហាលមួយកន្លែងនៅទីរួមខេត្តកំពង់ចាម ល្បីថាឆ្ងាញ់ផ្អើលពេញ Tiktok
លៀសហាល ជាអាហារមួយប្រភេទ ដែលប្រជាជនខ្មែរយើងតែងនិយមទទួលទាន នារដូវប្រាំង ហាលក្រោមកម្ដៅថ្ងៃដ៏ក្ដៅ លាយជាមួយគ្រឿងអំបិល គ្រឿងម្ទេស ប្រកបដោយឱជារសឈ្ងុយឆ្ងាញ់ បូករួមទឹកត្រីអំពិលទុំ ញាំជាមួយបាយក្ដាំង ឬបាយកក រឹតតែត្រូវសំណុំគ្នា ញ៉ាំជក់មាត់លិតដៃ។
ថ្មីៗនេះផងដែរ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសបណ្ដាញសង្គម Tiktok បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ អំពីលៀសហាលមួយកន្លែងលក់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលទទួលបានការគាំទ្រ មានអ្នកទៅទិញហូរហែឥតដាច់ បង្ហោះបន្តបន្ទាប់គ្នាតែម្ដង។
ទីតាំងលក់លៀសហាលខាងលើ មានឈ្មោះ ណូនីលៀសកំពង់ចាម ដែលប្រិយមិត្តឆ្លងកាត់ទឹកដីខេត្តកំពង់ចាម អាចឆ្លៀតចូលទិញដោយផ្ទាល់ដើម្បីភ្លក់រសជាតិ ឬអាចទាក់ទងទៅអ្នកលក់បាន តាមរយៈលេខទូរស័ព្ទ ០៧០ ៤៧៥ ៤៧៥៕