លោកជំទាវ ជា សិរី ពន្យល់ច្បាស់ៗ មូលហេតុដែលធនាគារមួយចំនួន តម្លើងអាត្រាការប្រាក់លើឥណទាន
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៣ នេះ បានបញ្ជាក់ឱ្យពីមូលហេតុដែលធនាគារមួយចំនួនតម្លើងអាត្រាការប្រាក់លើឥណទាន។
លោកជំទាវបានបញ្ជាក់ឱ្យដឹងថា ការតម្លើងគឺដោយសារអាត្រាការប្រាក់លើទីផ្សារអន្តរជាតិកើនឡើង ហើយធនាគារនៅកម្ពុជាក៏ត្រូវរងឥទ្ធិពលពីការកើនឡើងនេះដែរ ដែលធ្វើឱ្យតម្លៃដើមទុនរបស់គាត់ខ្ពស់ជាងមុន។ ធនាគារដែលខ្ចីប្រាក់ពីបរទេសត្រូវបង់ការប្រាក់ខ្ពស់ជាងមុន ហើយធនាគារដែលប្រើប្រាស់ទុនក្នុងស្រុកក៏បានចំណាយការប្រាក់ខ្ពស់ជាងមុនឱ្យអ្នកដាក់ប្រាក់បញ្ញើរ។
លោកជំទាវបណ្ឌិតបានបន្តឱ្យដឹងទៀតថា «បើយើងសង្កេតមើលអាត្រាប្រាក់បញ្ញើរ គឺមានការកើនឡើងសឹងតែគ្រប់ធនាគារ។ អ្នកដាក់លុយចង់បានការប្រាក់ខ្ពស់ ឯអ្នកខ្ជីចង់បានការប្រាក់ទាប។ ដូចនេះធនាគារមួយចំនួនក៏បានសម្រេចចិត្តតម្លើងអាត្រាការប្រាក់លើឥទានអតិថិជនរបស់ខ្លួន។ សំណួរសួរថាតើធ្វើនេះខុសឬត្រូវ? ខ្ញុំក៏មិនដឹងថាកិច្ចសន្យានីមួយៗបានសរសេរយ៉ាងដូចម្តេចដែរ។ វាអាស្រ័យលើការឯកភាពគ្នារវៀងភាគីទាំងសងខាង។ ជាទូទៅកិច្ចសន្យាខ្លះ គឺផ្អែកលើអាត្រាអណ្តែតអន្តរជាតិ។ បានន័យថាបើអាត្រាអន្តរជាតិឡើង អាត្រាឥណទានក៏ឡើង ហើយបានអាត្រាអន្តរជាតិធ្លាក់ថ្លៃ អាត្រាឥណទានក៏ត្រូវបន្ទាបតាមហ្នឹងដែរ។ ប៉ុន្តែក៏មានឥណទានខ្លះ អាត្រាការប្រាក់ត្រូវបានកំណត់ទុកជាមុនក្នុងរយៈពេលសរុបនៃការខ្ជី។ ក្នុងករណីនេះធនាគារត្រូវចរចារឡើញវិញជាមួយអតិថិជន បើមានការប្រែប្រួលលក្ខខណ្ឌ»។
ដូច្នេះ សូមបងប្អូនមើលកិច្ចសន្យាខ្លួនឱ្យបានម្មត់ចត់មុននឹងចុះហត្ថលេខា ហើយត្រូវយល់ពីសិទ្ធ និងកាតព្វកិច្ចខ្លួនឯងឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងជម្លោះនាថ្ងៃក្រោយ។ ទោះយ៉ាងណា យោងតាមបទប្បញ្ញាតិជាធរមានគ្រឹះស្ថានហិរញ្ញវត្ថុមានកាតព្វកិច្ចបំភ្លឺរាល់ចង្ងល់អតិថិជន និង បង្ហាញរាល់លក្ខខណ្ឌទាំងឡាយដោយសុចរិត និង តម្លាភាព៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖