អ្នកចូលចិត្តស្ងប់ស្ងាត់ត្រូវម៉ាច់! រីសតមួយកន្លែងនៅកោះកុង មានអាកាសធាតុត្រជាក់ ទេសភាពព្រៃភ្នំស្អាតក្រៃលែង
ស្រុកថ្មបាំង ខេត្តកោះកុង ជាតំបន់ដែលមានសក្តានុពល សម្រាប់វិស័យកសិកម្ម និងទេសចរណ៍ជាដើម ព្រោះដីមានជីវជាតិល្អ និងមានសីតុណ្ហភាពត្រជាក់សមស្របសម្រាប់ដំណាំហូបផ្លែផ្សេងៗ ព្រមទាំងមានផ្ទះលម្ហែលាក់ខ្លួនបែបធម្មជាតិពិតៗ ស្រស់ស្អាតក្រៃលែងនិង កំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍ព្រោងព្រាត។
កន្លែងលម្ហែដែលបានលើកឡើងនេះ មានឈ្មោះថា «Kravanh La vallee Eco Resort» គឺជា រីសត បែបអេកូធម្មជាតិ ស្ថិតក្នុងតំបន់ជួរភ្នំក្រវាញ ស្រុកថ្មបាំង ខេត្តកោះកុង ជាប់មាត់ស្ទឹងតាតៃ។ នៅទីនោះ មានអាកាសធាតុត្រជាក់ និង មានទេសភាពគ្របដណ្តប់ទៅដោយព្រៃភ្នំ គួរឱ្យគយគន់។
នៅទីនោះ ភ្ញៀវទេសចរ មិនត្រឹមតែប្លែកភ្នែក នៅពេលដែលលោកអ្នកបានទៅដល់ «ក្រវាញ ឡា វ៉ាលលី អេកូ រីហ្សត» នោះទេ ពោលគឺ លោកអ្នកថែមទាំងទទួលបានអារម្មណ៍រំភើបស្រស់ស្រាយ ជាមួយនឹងទេសភាពព្រៃភ្នំ ជាពិសេស បទពិសោធន៍ក្នុងការទទួលទានអាហារ តាមមាត់ទឹក និង នៅក្នុងចំការទុរេន ជាដើមផងដែរ៕
ប្រភព ៖ Kravanh La vallee Eco Resort