រំភើបណាស់ ត្រៀមមើលជុំគ្នា! បាតុភូតចន្ទគ្រាសដំបូងប្រចាំឆ្នាំ ២០២៣ នឹងកើតមានចំថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម
នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ ប្រទេសកម្ពុជា នឹងប្រារព្ធធ្វើពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលនឹងបង្ហាញនៅទស្សនីយភាពដ៏អស្ចារ្យ មិនធ្លាប់បានឃើញពីមុនមក។ អមដោយទស្សនីយភាពដ៏អធិកអធមនៃប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនេះដែរ នៅយប់ថ្ងៃដដែលនោះ ក៏កើតមាននៅបាតុភូតចន្ទគ្រាសដំបូងប្រចាំឆ្នាំ ២០២៣ ផងដែរ។
បាតុភូតចន្ទគ្រាសនោះដែរ ហៅថា «បាតុភូតចន្ទគ្រាសមិនសូវមានឥទ្ធិពល» ( Penumbral Lunar Eclipse) ដែលនឹងចាប់ផ្ដើមឡើងនៅវេលាម៉ោង ១០ និង ១៤ នាទី ថ្ងៃទី ០៥ ខែឧសភា និង បញ្ចប់ទៅវិញនៅម៉ោង ២ និង ៣១ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៣។
គួរឱ្យដឹងផងដែរថា បាតុភូតចន្ទគ្រាសមិនសូវមានឥទ្ធិពលនេះ បើសម្លឹងមើលទៅហាក់មិនមានអ្វីប្លែកខុសពីព្រះចន្ទរះរាល់ដងនោះទេ លុះត្រាតែសង្កេតមើលឱ្យជាក់មែនទែន ព្រោះថាកំឡុងពេលកើតមានចន្ទគ្រាស ព្រះចន្ទគឺបាំងស្ទង់ៗដោយស្រមោលផ្នែកខាងក្រៅរបស់ផែនដីប៉ុណ្ណោះ (Penumbral)៕
ប្រភព៖ TimeandDate