អាណិតណាស់! កូនទើបកើត តែទៅប្រើវិធីបុរាណញេចក្បាលដោះកូន រហូតឆ្លងមេរោគ កើតខ្ទុះ និង ដំបៅស្មានមិនដល់
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងការភ្ញាក់ផ្អើលក្រោយបានឃើញករណីបង្កឱ្យក្លាយជារោគ ខ្ទុះ និង ដំបៅ ដល់ទារក ដោយសារតែទំនៀមទម្លាប់ញេចក្បាលដោះទារកទើបនឹងកើតដែលជាវិធីពីបុរាណ។
ករណីដែលកំពុងផ្ទុះការចាប់អារម្មណ៍ខាងលើ ត្រូវបានបង្ហោះដោយផេក មណ្ឌលសុខភាព ខ្នាចរមាស ដោយបានបង្ហោះរូបភាពទារករងរបួសលើក្បាលដោះ ព្រមទាំងបញ្ជាក់ថា ៖ «សូមបងប្អូនកុំយកទំនៀមទម្លាប់ពីបុរាណ ញេចក្បាលដោះទារកទើបនឹងកើត នេះជាករណីទារកទើបនឹងកើតញេចក្បាលដោះ បណ្ដាលឱ្យមានការក្លាយរោគ ខ្ទុះ និង ដំបៅ»៕