(វីដេអូ) កំពុងហោះហើរសុខៗ អ្នកដំណើរម្នាក់បើកទ្វារច្រកសង្គ្រោះបន្ទាន់ ខ្យល់ប៉ើងចូលនាំគ្នាបុកពោះពេញយន្តហោះ
តាមរយៈសារព័ត៌មានបរទេស នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ បានចុះផ្សាយករណីជើងហោះហើររបស់កូរ៉េខាងត្បូងមួយមានអ្នកដំណើរម្នាក់បានបើកទ្វារច្រកចេញសង្គ្រោះបន្ទាន់ បណ្តាលឱ្យមានខ្យល់បក់នៅខាងក្នុងកាប៊ីន មុនពេលដែលយន្តហោះបានចុះចតដោយសុវត្ថិភាព។
តាមរយៈហេតុការណ៍ខាងលើ ក្រសួងដឹកជញ្ជូនបាននិយាយថា មនុស្សមួយចំនួននៅលើយន្តហោះ Asiana Airlines Airbus A321 បានព្យាយាមរារាំងអ្នកដំណើរនោះមិនឱ្យបើកទ្វារ ប៉ុន្តែនៅទីបំផុតទ្វារត្រូវបានបើក។
ចំពោះករណីនេះដែរ បើយោងតាមក្រុមហ៊ុន Asiana Airlines បញ្ជាក់ថាកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ចំពោះព័ត៌មានលម្អិតនៃឧប្បត្តិហេតុ រួមទាំងរយៈពេលដែលទ្វារត្រូវបានបើក ចំពោះយន្តហោះដែលមានមនុស្ស ១៩៤ នាក់កំពុងធ្វើដំណើរទៅកាន់ទីក្រុង Daegu ភាគអាគ្នេយ៍ពីកោះ Jeju ភាគខាងត្បូង។
ទន្ទឹមគ្នានេះ វីដេអូជាក់ស្តែងថតបានដោយមនុស្សម្នាក់នៅលើយន្តហោះ ដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីសក់របស់អ្នកដំណើរមួយចំនួនត្រូវបានប៉ើងដោយខ្យល់បក់ចូលទៅក្នុងកាប៊ីនតាមទ្វារបើកចំហ។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ប៉ូលិសបានឃាត់ខ្លួនជនមិនស្គាល់អត្តសញ្ញាណដែលបើកទ្វារហើយ ខណៈពុំទាន់ទទួលបានហេតុផលរបស់ពួកគេនោះទេ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖
ប្រភព ៖ Khaosod English