ក្រសួងសុខាភិបាល កើនរំលឹកដល់ប្រជាពលរដ្ឋបន្តការពារខ្ពស់ការចម្លងវីរុសកូវីដ-១៩ ពពួក Omicron XBB.1.5
នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានជ្រាបជូនដំណឹងដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ បន្តការពារខ្ពស់ការចម្លងវីរុសកូវីដ-១៩ ពពួក Omicron XBB.1.5 ដោយសារការកើនឡើងករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និង នៅលើសកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។
ដូច្នេះ យើងត្រូវតែរួបរួមគ្នាបន្តការពារ (៣ការពារ និង ៣កុំ ទៅតាមការវាយតម្លៃស្ថានភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ) និង រៀនរស់នៅជាមួយវត្តមាននៃមេរោគទាំងឡាយមានទាំងវីរុសកូវីដ-១៩ ផងដែរ៕
សូមអានសេចក្តីប្រកាសលម្អិតនៅខាងក្រោមនេះ៖
ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា