កំពុងអង្គុយ Sad មាត់ឆ្នេរសុខៗ ស្រាប់តែកណ្តុររត់មកខាំជើង ដាច់ Sad រត់ទៅពេទ្យចាក់ថ្នាំឆ្កែឆ្កួតការពារ
ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម Tiktok ក្រោយយុរតីម្នាក់ចែករំលែកបទពិសោធខ្លួនត្រូវសត្វកណ្ដុរខាំ ខណៈពេលកំពុងអង្គុយបន្ធូរអារម្មណ៍សោកសៅតែម្នាក់ឯងនៅលើឆ្នេរសមុទ្រ។
ដោយនាងបានសរសេររៀបរាប់ថា ៖ «ខ្ញុំជឿថាមនុស្សជាច្រើនដែលបានទៅលេងឆ្នេរ Bangsaen ប្រទេសថៃ មុខជាធ្លាប់បានឃើញសត្វកណ្ដុរខ្មៅ ដែលតែងរត់ចេញស៊ីចំណីអាហារសំណល់តាមឆ្នេរ ហើយនៅតំបន់មានកាកសំណល់មួយចំនួន»។
«ម្សិលមិញនេះ ខ្ញុំបានទៅអង្គុយលេងមាត់ឆ្នេរ ដើម្បីបន្ធូរអារម្មណ៍តានតឹង និង សោកសៅចេញខ្លះ ស្រាប់តែកណ្ដុរឆ្នេរ ២ ក្បាលបានរត់មកខាំជើងខ្ញុំតែម្ដង ដោយមិនមានការភ័យខ្លាចមនុស្ស ឬ ញញើតអ្វីឡើយ ហើយមើលទៅចរិតពួកវាកោងកាចណាស់ ហេតុដូចនេះគួរប្រុងប្រយ័ត្ន»។
«ក្រោយត្រូវកណ្ដុរខាំ ខ្ញុំក៏បានទៅមន្ទីរពេទ្យក្បែរនោះ ដោយពេទ្យបានរុំរបួសហើយចាក់ថ្នាំឆ្កែឆ្កួតការពារ។ ខ្ញុំសង្ឃឹមថាអាជ្ញាធរដែលគ្រប់គ្រងតំបន់ Bangsaen នឹងយកចិត្តទុកដាក់ចំពោះបញ្ហានេះ ហើយមានការធ្វើអន្តរាគមន៍ ព្រោះខ្លាចវាប៉ះពាល់ដល់ទេសចរណ៍»៕