ពីកូនជនភៀសខ្លួន តាន់ ម៉ាឌី ក្លាយជានារីខ្មែរដំបូង បើកយន្តហោះបូអ៊ីងឱ្យក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអាមេរិក
ជារឿងដ៏គួរឱ្យស្ញប់ស្ញែង និង ស្ងើចសរសើរបំផុត យុវតីមួយរូបមានឈាមជ័រកម្ពុជា មានឈ្មោះ តាន់ ម៉ាឌី បានប្រែខ្លួនពីកូនជនភៀសខ្លួនខ្មែរឡុងប៊ិច ក្លាយទៅជានារីខ្មែរដំបូងបើកយន្តហោះបូអ៊ីងឱ្យក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអាមេរិក។
ទាក់ទិនទៅនឹងជីវិតតស៊ូដ៏គួរឱ្យស្ញប់ស្ញែងនេះ បើតាមគណនីមួយមានឈ្មោះ Nareth Muong បានបញ្ជាក់ឱ្យដឹងថា តាន់ ម៉ាឌី (Mardi Tan) គឺជានារីខ្មែរដំបូង ជាអ្នកបើកយន្តហោះបូអ៊ីងឱ្យក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអាមេរិក United Airlines ខណៈរូបនាងគឺជាកូនជនភៀសខ្លួនខ្មែរឡុងប៊ិច ជាគំរូសម្រាប់អ្នកតស៊ូដើម្បីសម្រេចក្ដីសុបិនដ៏ខ្ពង់ខ្ពស់។
ម្ចាស់គណនីខាងលើបានបន្តថា លោកមានមោទកភាពចំពោះនាង និង រំភើបដែលបានជួបគ្នាក្នុងពិធីប្រគល់អាហារូបករណ៍សិស្សវិទ្យាល័យ និង និស្សិតមហាវិទ្យាល័យ ដោយសមាគមមាតាបិតាខ្មែរ ប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៣ នៅបណ្ណាល័យ Mark Twain Long Beach។
មួយឃ្លាដ៏មានអត្ថន័យពីយុវតីឈាមជ័រកម្ពុជា តាន់ ម៉ាឌី បានពោលបែបនេះថា ៖ «ឱ្យតែយើងមានការតាំងចិត្តខ្ពស់ នោះយើងអាចសម្រេចគោលដៅរបស់យើងបាន»៕