ទំនេរៗណាត់គ្នាទៅ! ៣ កន្លែងនៅកម្ពុជា មាន Go Kart ជិះលេង ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តការប្រណាំង
Go kart ឬ ការប្រណាំងកូនឡាន កន្លងមកធ្លាប់ត្រូវបានគេលេងនៅបរទេសគួរឱ្យចាប់អារម្មណ៍ ខណៈបច្ចុប្បន្នអ្នកនៅកម្ពុជាក៏អាចទៅលេងកម្សាន្តបានផងដែរ នៅតាមបណ្ដាខេត្ត និង រាជធានីភ្នំពេញ។
ជាក់ស្ដែង ទីតាំងដែលអាចទៅលេងកម្សាន្ត ប្រណាំងកូនឡាន ឬ Go kart មានដូចជា ៖
១. ព្រីនស៍ម៉ាណ័រ ខេត្តកណ្ដាល
ការជិះឡានប្រណាំង Go-Kart នៅព្រីនស៍ម៉ាណ័ររីសត គឺសំបុត្រមានតម្លៃត្រឹមតែ $16/នាក់ 8ជុំ/8នាទី (មិនគិតប្រភេទឡាន) ដែលមានឡានប្រណាំងល្បឿនលឿន ឡានប្រណាំងថ្នាក់ដំបូង ឡានប្រណាំងសម្រាប់ ២ នាក់ និង ឡានប្រណាំងសម្រាប់កូនក្មេង។
២. Yamamoto Circuit ក្នុងតំបន់កសិទេសចរណ៍ ម៉ុងឫទ្ធី
Yamamoto Circuit ជាកន្លែងកម្សាន្តមួយដែលមានសេវាកម្ម Go-Kart ស្ថិតនៅក្នុងតំបន់កសិទេសចរណ៍ ម៉ុងឫទ្ធី សែនជ័យ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានចម្ងាយប្រហែល ៤០ គម ពីរង្វង់មូលចោមចៅ ដោយយើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៤ រហូតដល់ហួសផ្សារព្រៃផ្តៅបន្តិច មានផ្លូវបត់ចូលនៅខាងឆ្វេងដៃ។
៣. Kart Station by DIB Club កោះពេជ្រ រាជធានីភ្នំពេញ
Kart Station by DIB Club ជាកន្លែងសម្រាប់ប្រណាំងកូនឡានជិះបានទាំងបុរស និង នារី មានទីតាំងនៅត្រឹមកោះពេជ្រ រាជធានីភ្នំពេញ ដោយពុំបាច់ចំណាយពេលវេលា និង កម្លាំងទៅដល់កន្លែងឆ្ងាយ។ Kart station មានទីតាំងនៅកែងផ្លូវកោះពេជ្រ និង Elite road ស្ថិតនៅទល់មុខ DIB Club ខណៈកូនឡានតូច និង ទីលានប្រណាំងខាងលើ បើកឱ្យចូលកម្សាន្តពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១១ ព្រឹក ដល់ ៧ យប់ ក្នុងតម្លៃ ១០ នាទី ៨ ដុល្លារ និង តម្រូវឱ្យអ្នកចូលកម្សាន្តពាក់ប្រភេទស្បែកជើងដែលបិទជិតម្រាមជើងចូលក្នុងបរិវេណ៕