ក្រសួងប្រាប់ឱ្យប្រយ័ត្ន! ពេលទិញ COOL-KID បិទថ្ងាសឱ្យកូនៗ សូមពិនិត្យឱ្យច្បាស់ ចៀសវាងប៉ះរបស់ក្លែងក្លាយគ្រោះថ្នាក់ដល់កូនៗ
នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ នេះ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាង បានចេញសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាព ក្លែងបន្លំឈ្មោះ COOL-KID។
ក្រសួងបានបញ្ជាក់លម្អិតឱ្យបានដឹងថា ក្រសួងសុខាភិបាលពិនិត្យឃើញមានការចែកចាយ និង លក់ផលិតផលជំនួយសុខភាពក្លែងបន្លំឈ្មោះ COOL-KID B/6 COOL Sheets មានបិទលតាបត្រ CAMN0077Ih-12 របស់ក្រុមហ៊ុន INTERMEDICA ដែលមានរចនាបទស្រដៀងនឹងផលិតផលជំនួយសុខភាពមានលេខបញ្ញិកាត្រឹមត្រូវដែលចែកចាយដោយក្រុមហ៊ុន K1000 TRADING Co., LTD មានលេខបញ្ជិកា CAM R 0077 Il-12។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាល ក៏បានជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ផលិតផលជំនួយសុខភាពឈ្មោះ COOL-KID B/ COOL Sheets មានបិទលតាបត្រ CAMN0077Ih-12 របស់ក្រុមហ៊ុន INTERMEDICA ជាផលិតផលក្លែងបន្លំ ព្រោះក្រុមហ៊ុន INTERMEDICA បានបិទពីក្រសួងសុខាភិបាលរយៈពេល ៧ ឆ្នាំហើយ។ ដូចនេះ សូមបងប្អូនអាជីវករ និង ប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការលក់ ទិញ ឬ ប្រើប្រាស់ផលិតផលជំនួយសុខភាពក្លែងបន្លំខាងលើជាបន្តទៀត ព្រោះផលិតផលជំនួយសុខភាពខាងលើមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និង ប្រសិទ្ធភាពបានឡើយ ហើយអាចបណ្តាលឱ្យប៉ះពាល់សុខភាព ឬ មានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖