គន្លឹះ ១៥ យ៉ាងដ៏មានអត្ថន័យពីអ្នកឧកញ៉ា គិត ម៉េង សេដ្ឋីវាល់លានស្រុកខ្មែរ តែងអនុវត្តជាប់ជានិច្ច
មិនត្រឹមតែជាសេដ្ឋីវាល់លាន មានឈ្មោះល្បីនៅកម្ពុជាប៉ុណ្ណោះទេ អ្នកឧកញ៉ា គិត ម៉េង ត្រូវបានមហាជនខ្មែរស្គាល់ថា ជាមេគ្រួសារមួយរូបដែលមានភាពផ្អែមល្ហែម ជាថ្នាក់ដឹកនាំបុត្រសម្ព័ន្ធដ៏កក់ក្ដៅ និងជាអ្នកជំនួញលំដាប់កំពូលមួយរូបនៅកម្ពុជា ដែលជានិមិត្តរូប និង ជាគំរូ សម្រាប់ធនធានមនុស្សជំនាន់ក្រោយ គួររៀនសូត្រតាម តាមរយៈការចែករំលែករបស់អ្នកឧកញ៉ានាពេលកន្លងមក។
ជាក់ស្ដែងកន្លងទៅថ្មីៗនេះ អ្នកឧកញ៉ា បានចែករំលែកនូវគន្លឹះចំនួន ១៥ សម្រាប់ធ្វើឱ្យជីវិតកាន់តែប្រសើរ ដែលអ្នកឧកញ៉ាផ្ទាល់បានអនុវត្តពេញមួយជីវិតមក ហើយគន្លឺះទាំងនោះមានដូចជា ៖
១. គប្បីជ្រើសរើសគុណភាពជាជាងបរិមាណ
២. ត្រូវរៀនពីមនុស្សវ័យក្មេងដែលមានជំនាញខុសៗគ្នា និងគោរពចាស់ទុំដែលមានបទពិសោធច្រើនជាងយើង
៣. ប្រកាន់ខ្ជាប់នូវអាកប្បកិរិយា និងវិន័យក្នុងជីវិត ដែលយើងត្រូវអនុវត្តរហូតដល់ក្លាយជាទម្លាប់ក្នុងការរស់នៅ
៤. ត្រូវមានឆន្ទៈ ក្នុងការដែលរក្សាពាក្យសម្តី ពោលគឺ និយាយអី ធ្វើហ្នឹង
៥. រក្សាភាពសាមញ្ញដោយមិនគេចពីអ្វីស្មុគស្មាញពេក
៦. កំណត់អាទិភាពជីវិត និងការងារឱ្យបានត្រឹមត្រូវ
៧. មើលថែខ្លួនឯងជាមុន
៨. កំណត់រយៈពេលមើលទូរស័ព្ទក្នុងកម្រិតទាប
៩. ចូលគេងពីព្រលប់ ក្រោកពីព្រលឹម
១០. និយាយអរគុណ និងពោលពាក្យសុំទោសឱ្យបានញឹកញាប់
១១. ត្រូវដឹងថាសូម្បីតែមនុស្សដ៏អស្ចារ្យបំផុតក៏ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននូវអ្វីដែលគាត់ចង់បាននោះដែរ
១២. កាត់បន្ថយការបរិភោគអាហារនៅខាងក្រៅ
១៣. បោះបង់ចោលអតីតកាលដែលមិនល្អ
១៤. កុំបារម្ភច្រើនអំពីអនាគតដែលមិនទាន់មកដល់
១៥. ជ្រើសរើសសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសជានិច្ច និងគ្រប់កាលៈទេសៈ៕