ស្អាតណាស់! រូបព្រហ្មមុខ ៤ សង់ពីស្ពាន់ កម្ពស់ជាង ៧ ម៉ែត្រ ដំឡើងនៅព្រលានយន្តហោះថ្មីសៀមរាប ធ្វើជិតរួចហើយ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីរំភើបសប្បាយរីករាយក្រៃលែង ក្រោយបានជ្រាបដំណឹងថា ព្រហ្មមុខ ៤ ធ្វើពីស្ពាន់ កម្ពស់សរុប ៧ ម៉ែត្រ លេចរូបរាងបាន ៨០ ភាគរយហើយ នៅចំប៉មកណ្តាលព្រលានយន្តហោះថ្មី នាទឹកដីខេត្តសៀមរាប។
ដំណឹងដ៏រំភើបសប្បាយរីករាយនេះ ត្រូវបានបង្ហោះឡើងដោយគណនីមួយដែលមានឈ្មោះ Sopheap Khmer Art ដែលបានបញ្ជាក់ឱ្យដឹងថា ៖ «រូបព្រហ្មមុខ ៤ ដែលកសាងឡើងពីស្ពាន់មានកម្ពស់ជាង ៧ ម៉ែត្រ ឆ្លាក់និងស្មិតជាស្ពាន់ បានយកមកដំឡើងនៅព្រលានយន្តហោះថ្មី ខេត្តសៀមរាប រួចរាល់ ៨០% ហើយ»។
តាមរយៈប្រភពបានបញ្ជាក់ឱ្យដឹងថា រូបព្រហ្មមុខ ៤ នេះ ឆ្លាក់ និង ដំឡើងផ្ទាល់ពីសិប្បកម្មរបស់ខ្លួន ដែលមានអាសយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕