![មានតែបងប្អូនពីរនាក់ ឪពុកម្ដាយក៏គ្មាន ប្អូនស្រីដាច់ចិត្តម្ល៉េះ បញ្ចប់បុណ្យខ្លួនឯងទុកឱ្យបងរស់ឯកោ](https://www.popular.com.kh/wp-content/uploads/2023/07/BeBe-21-07-22-04.jpg)
មានតែបងប្អូនពីរនាក់ ឪពុកម្ដាយក៏គ្មាន ប្អូនស្រីដាច់ចិត្តម្ល៉េះ បញ្ចប់បុណ្យខ្លួនឯងទុកឱ្យបងរស់ឯកោ
គណនីហ្វេសប៊ុកមួយឈ្មោះ Mss Leak ដែលគេស្គាល់ថាជាអ្នកផាត់មុខឱ្យអ្នកសិល្បៈដ៏ឆ្នើមមួយរូប បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីប្រកាសដំណឹងមរណភាពរបស់ប្អូនស្រីជាទីស្រឡាញ់។
![](https://www.popular.com.kh/wp-content/uploads/2023/07/361297532_750891800374490_6377730603110720524_n.jpg)
អ្នកផាត់មុខឈ្មោះ Mss Leak មានប្អូនស្រីបង្កើតតែម្នាក់ ឪពុកម្ដាយក៏គ្មានដូចគេ ប៉ុន្ដែនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ នេះ ម្ចាស់គណនីរូបនេះ បានបង្ហោះរូបភាព និង សារទាំងក្ដុកក្ដួលអួលណែន ឈឺចាប់ពេញបេះដូង ខណៈប្អូនស្រីជាទីស្រឡាញ់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ទុកឱ្យបងរស់នៅឯកានៅលើពិភពលោកដ៏ធំល្វឹងល្វើយមួយនេះតែម្នាក់ឯង គ្មានសាច់ញាតិជិតដិតហៅនឹងគេ។
ម្ចាស់គណនី Mss Leak បានបង្ហោះរៀបរាប់នៅលើហ្វេសបុកទាំងមិនអស់ចិត្តថា ៖ «ប្អូនស្រីសំណព្វចិត្តរបស់បង យើងមានតែពីរនាក់បងប្អូនទេ ម៉ាក់ប៉ាក៏គ្មាន ហេតុអីទៅចោលបងឱ្យនៅម្នាក់ឯង តើឱ្យបងធ្វើចិត្តបានយ៉ាងម៉េច???»។ ពាក្យសម្ដីឈឺចាប់ទទូចចង់ឱ្យប្អូនស្រីវិលត្រឡប់មករស់រានមានជីវិតអាចរស់នៅជួបជុំគ្នាវិញរបស់ម្ចាស់គណនី Mss Leak បានធ្វើឱ្យអ្នកស្គាល់បងប្អូនអ្នកទាំងពីរ ក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើន អាណិតអាសូរដល់វាសនាបងប្អូនមួយគូនេះជាខ្លាំង៕