លែងបារម្ភ! អត់ដឹងទៅណាមុនពេលចូលពេទ្យអង្គឌួង ឥលូវគ្រូពេទ្យម្នាក់ធ្វើវីដេអូណែនាំ ដឹងហើយស្រួលបំផុត
ដោយសារតែទីតាំងមន្ទីរពេទ្យព្រះអង្គឌួង មានសភាពទំនើបធំទូលាយ និង មានច្រើនផ្នែក ទើបពេលខ្លះផ្ដល់នូវផលលំបាកសម្រាប់អ្នកទៅទទួលសេវាកម្ម ក៏ដូចជាការព្យាបាលជាលើកដំបូង ដោយពុំដឹងថាត្រូវទៅរកកន្លែងដែលខ្លួនចង់បានដោយរបៀបណា និង ត្រូវទៅជួបអ្នកណាដើម្បីជួយណែនាំខ្លួនបាន។
ទាក់ទិនទៅនឹងបញ្ហាបែបនេះ តាមរយៈគណនីគ្រូពេទ្យមួយរូបមានឈ្មោះ វេជ្ជបណ្ឌិត អ៊ុង នរិន្ទ ឯកទេស ENT នៅមន្ទីរពេទ្យព្រះអង្គឌួង លោកបានបង្ហោះវីដេអូសម្រាយណែនាំដល់មហាជនដែលមានបំណងចង់ទៅទទួលសេវាកម្ម និង ទទួលការព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួងថា នៅពេលដែលបងប្អូនមកដល់មន្ទីរពេទ្យភ្លាម គឺត្រូវទៅជួបជាមួយអ្នកប្រឹក្សាព័ត៌មានជាមួយបងប្អូន ដែលក្រុមប្រឹក្សានោះពួកគាត់ពាក់អាវពណ៌ក្រហមទុំ សុទ្ធតែនារីទាំងអស់ ដែលពួកគាត់នៅចាំទទួលបងប្អូន និង បង្ហាញផ្លូវណែនាំផ្លូវ ទៅកាន់កន្លែងដែលបងប្អូនចង់ទៅមើលជំងឺនោះតែម្ដង៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូលម្អិតនៅខាងក្រោម ៖