Nick Taylor គ្មានពាក្យអ្វីនិយាយទៅកាន់ប្រជាជនខ្មែរ ក្រោយលទ្ធផលចាញ់ប៉ាគីស្ថាន ១ ទល់នឹង ០
កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នៅវគ្គជម្រុះបាល់ទាត់ពានរង្វាន់ពិភពលោក ២០២៦ (FIFA World Cup 2026) តំបន់អាស៊ីជុំទី ០១ ជើងទី ០២ (Preliminary Joint Qualification) នៅពហុកីឡដ្ឋានជីណាហ៍ រដ្ឋធានីអ៊ីស្លាម៉ាបាត សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្រោមលទ្ធផលប៉ាគីស្ថាន ១ ទល់នឹងកម្ពុជា ០។
ជាក់ស្ដែង ក្រោយចប់ការប្រកួតប្រជាជនខ្មែរនិយមតាមដានវិស័យកីឡាបាល់ទាត់ភាគច្រើន សម្ដែងការខកចិត្ត និង សោកស្ដាយដែលជម្រើសជាតិកម្ពុជាអស់ឱកាសឡើងទៅវគ្គបន្តទៀត។
យ៉ាងណាមិញ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ នេះ កីឡាករជម្រើសជាតិលោក Nick Taylor បានបង្ហោះសារយ៉ាងខ្លីនៅក្នុងហ្វេសប៊ុកផេករបស់ខ្លួន ជាមួយនឹងភាពសោកស្ដាយជាខ្លាំង ដែលពុំអាចនាំយកកម្ពុជាឆ្ពោះទៅវគ្គមុខបន្តទៀត ដោយបានរៀបរាប់ជាភាសាអង់គ្លេសថា ៖ «Nothing to say. Sorry everybody.»។ ជាមួយន័យខាងលើនេះ Nick បានលើកឡើងថា ៖ «មិនមានអ្វីនិយាយទេ សុំទោសអ្នកទាំងអស់គ្នា»៕