មិនមែនលំៗមើលយកតែលុយទេ! អ្នកគ្រូ ឡុង ណាលី ជាគ្រូហុងស៊ុយមានសញ្ញាបត្រពីស្ថាប័នហុងស៊ុយពិភពលោក
អ្នកគ្រូ ឡុង ណាលី ជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រតែម្នាក់គត់ដែលបានក្លាយជាសមាជិកពេញសិទ្ធិរបស់ស្ថាបន័ហុងស៊ុយពិភពលោក ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមមើលហុងស៊ុយនៅកម្ពុជា។
អ្នកគ្រូ ឡុង ណាលី ត្រូវបានគេស្គាល់ថាជាអគ្គនាយិកានៃ ម៉ាស្ទ័រ ណាលី ហុងស៊ុយ (Master Naly Feng Shui) ជាស្ថាប័នមើលហុងស៊ុយមួយបង្កើតឡើងដោយអ្នកគ្រូផ្ទាល់។ មុនក្លាយជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដែលមានជំនាញច្បាស់លាស់ដូចសព្វថ្ងៃ អ្នកគ្រូដែលមានដើមកំណើតចេញពីខេត្តបាត់ដំបងរូបនេះធ្លាប់បរាជ័យលើការធ្វើជំនួញដល់ទៅពីរលើករួចមកហើយ តែបន្ទាប់មកដោយជាមនុស្សមិនបោះបង់ការព្យាយាម អ្នកគ្រូបានចេញទៅរកស៊ីនៅប្រទេសថៃម្តងទៀត រួចក៏បានស្គាល់គ្រូហុងស៊ុយម្នាក់តាមការណែនាំរបស់មិត្តភក្តិ។ ក្រោយមកអ្នកគ្រូបានស្គាល់គ្រូហុងស៊ុយពូកែម្នាក់ទៀតដែលធ្វើឱ្យអ្នកគ្រូចាប់ផ្តើមចាប់អារម្មណ៍ទៅលើក្បួនហុងស៊ុយបែបវិទ្យាសាស្ត្រ និង រៀនយកធ្វើជាអាជីពតែម្តង។
ដោយចង់បានសញ្ញាបត្រទទួលស្គាល់ពីស្ថាប័នហុងស៊ុយពិភពលោក អ្នកគ្រូមិនត្រឹមតែរៀនពីគ្រូនៅប្រទេសថៃប៉ុណ្ណោះទេ លើសពីនេះអ្នកគ្រូថែមទាំងរៀននៅប្រទេសម៉ាឡេស៊ី និង ប្រទេសសង្ហិបុរីផងដែរ។ ការប្រឡងយកសញ្ញាបត្រលំដាប់ពិភពលោកមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ ជាក់ស្តែងកាលអ្នកគ្រូរៀនចាប់យកឯកទេសហុងស៊ុយនេះ មានបេក្ខជនប្រមាណ ៩០ ភាគរយទៅហើយដែលប្រឡងធ្លាក់។ ដូច្នេះអាចនិយាយបានថា អ្នកគ្រូ ឡុង ណាលី ជាគ្រូហុងស៊ុយវិទ្យាសាស្ត្រមានជំនាញច្បាស់លាស់ និង មានសញ្ញាបត្រត្រឹមត្រូវលំដាប់អន្តរជាតិដែលទទួលស្គាល់ដោយស្ថាប័នហុងស៊ុយពិភពលោក៕