ឯកឧត្តម ហ៊ុន ជា បញ្ជាក់ថា ប៉ាលោកបានធូរប្រសើរច្រើន ក្រោយគុណម្ចាស់ ចន្ទ មុន្នី និមន្ដទៅសួរសុខទុក្ខ និង ប្រោសព្រំជូន
កាលពីយប់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ ព្រះអង្គ ចន្ទ មុន្នី បាននិមន្ដសួរសុខទុក្ខ និង បានប្រោសព្រំជូនឪពុករបស់ឯកឧត្តម ហ៊ុន ជា នៅមន្ទីពេទ្យបំរ៉ុងរ៉ាត់ ក្នុងក្រុងបាងកក ប្រទេសថៃ។
ក្រោយរំលងបានប្រមាណ ៤ ថ្ងៃ ពោលគឺនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ នេះ ឯកឧត្តម ហ៊ុន ជា បានបង្ហោះនៅលើគណនីលោកឱ្យបានដឹងថា ប៉ារបស់លោកបានធូរល្អប្រសើរច្រើនខ្លាំងណាស់ ពិតជាអរព្រះគុណគុណម្ចាស់ណាស់។
ឯកឧត្តមបានបានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ៖ «ប៉ាហូបបាយ និង ផ្លែឈើបានច្រើន សុខភាពល្អ ២ ថ្ងៃទៀតពេទ្យថាអាចចេញមកផ្ទះវិញហើយ។ មានរឿងខ្លះយើងប្រឹងនិយាយអំពីការគោរពនឹងជំនឿ តែគេសើចទៅវិញ»៕