ស្រឡាញ់សង្សារពេក Influencer ម្នាក់ រត់ទៅសាក់ឈ្មោះគូស្នេហ៍ប៉ុនណាណីលើថ្ងាស
នារីជា influencer ម្នាក់ កំពុងបង្កឱ្យមានជាការវែកញែកពាសពេញបណ្ដាញសង្គម នៅពេលដែលនាងបានសម្រេចចិត្តទៅកន្លែងសាក់រូប ដើម្បីធ្វើការសាក់ឈ្មោះរបស់មិត្តប្រុសនាង ធំប៉ុណ្ណាណីនៅលើថ្ងាស។
នាង Ana Stanskovsky ដែលជា Influencer មួយរូប បានធ្វើការបង្ហោះវីដេអូមួយ អំឡុងពេលដែលនាងកំពុងសាក់ឈ្មោះមិត្តប្រុស ដែលមានឈ្មោះថា «Kevin» ពាសពេញថ្ងាសរបស់នាង។ ដំណើរនៃការសាក់ អាចនឹងមានការឈឺចាប់ខ្លះ ប៉ុន្តែលទ្ធផលចេញមក បានធ្វើឱ្យរូបនាង ញញឹមបិទមាត់មិនជិតនោះឡើយ។
យ៉ាងណាមិញ វីដេអូរបស់នាងមួយនេះដែរ ហាក់ទទួលបានការរិះគន់មិនពេញចិត្តជាច្រើន ដោយអ្នកខ្លះ បានលើកឡើងថា នាងនឹងស្ដាយក្រោយនៅពេលខាងមុខ លុះត្រាតែនាងរួមរស់ជាមួយ Kevin ពេញមួយជីវិត។ ក្រោយទទួលបានការបញ្ចេញមតិបែបនេះ Ana ក៏បានឆ្លើយតបវិញថា៖ «គ្រប់គ្នា និយាយមកខ្ញុំ ថាខ្ញុំនឹងស្ដាយក្រោយ ប៉ុន្តែរាល់ពេលដែលខ្ញុំឆ្លុះកញ្ចក់ ខ្ញុំស្រឡាញ់វាណាស់។ ខ្ញុំស្រឡាញ់ស្នាមសាក់នេះ ហើយខ្ញុំក៏ស្រឡាញ់មិត្តប្រុសខ្ញុំ។ ខ្ញុំគិតថា ប្រសិនបើយើងស្រឡាញ់នរណាម្នាក់ យើងគួរតែបង្ហាញវាចេញមក ដូចថា បញ្ជាក់ឱ្យឃើញមកច្បាស់ៗបែបនេះ»៕