ទិដ្ឋភាពនៅភ្នំប្រុស-ភ្នំស្រី ថ្ងៃនេះ ពលរដ្ឋតម្រង់ជួត្រៀបត្រារង់ចាំ ព្រះធម្មវនវាសី ចន្ទ មុន្នី និមន្តឆ្លងកាត់
នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ គេសង្កេតឃើញមានប្រជាពលរដ្ឋ ដែលជាពុទ្ធសាសនិកក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បាននាំគ្នាអង្គុយតម្រង់ជួរណែនណាន់តាន់តាប់ប្រកបទៅដោយរបៀបរៀបរយ នៅក្នុងបរិវេណភ្នំប្រុសភ្នំស្រី ទឹកដីខេត្តកំពង់ចាម ដើម្បីរង់ចាំព្រះធម្មវនវាសី ចន្ទ មុន្នី និមន្តឆ្លងកាត់ ទទួលបានការប្រោសព្រំ ដោយសទ្ធា និង សេចក្ដីជ្រះថ្លា ដែលមានចំពោះព្រះអង្គ។
ទន្ទឹមគ្នានេះ បើតាមការឱ្យដឹងពីរដ្ឋបាលស្រុកជើងព្រៃ បានជម្រាបជូនពុទ្ធបរិស័ទដែលមានជំនឿលើព្រះធម្ម វន វាសី ចន្ទមុនី ឱ្យបានដឹងថា នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ព្រះអង្គនិមន្តកាត់តាមស្រុកចំការលើ ឆ្ពោះទៅចូលរួមកម្មវិធីបុណ្យនៅស្រុកកំពង់សៀម។ បន្ទាប់មកព្រះអង្គនិមន្តត្រឡប់ទៅខេត្តកំពង់ឆ្នាំងវិញ តាមផ្លូវជាតិលេខ ៧ និង ផ្លូវជាតិលេខ ៦ ដោយឆ្លងកាត់រង្វង់មូលរូបដំរី ក្នុងចន្លោះម៉ោង ៤ ទៅម៉ោង ៥ ល្ងាច៕
សូមទស្សនាទិដ្ឋភាពនៅខាងក្រោម ៖
ប្រភពរូបភាព ៖ កម្សាន្ត ស្រុកស្រែ