កាន់តែក្តៅ! អ្នកឧកញ៉ា តាំង ហ្គិចលៀង ប្រកាសច្រានចោល និង ដាក់ពាក្យប្ដឹងម្ចាស់គណនី Tik Tok បង្ហោះថាខ្លួនបោកលុយគេជាង ៧០ ម៉ឺនដុល្លារ
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម ជាពិសេសនៅលើ Tik Tok បាន និង កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីមានគណនីមួយបានចេញមកបង្ហោះរឿងរ៉ាវពាក់ព័ន្ធនឹងអ្នកឧកញ៉ា តាំង ហ្គិចលៀង ថាបោកលុយគេប្រមាណជាង ៧០ ម៉ឺនដុល្លារ។
ក្រោយការបង្ហោះដំណឹងខាងលើនេះ គេសង្កេតឃើញមានការចែកចាយពាសពេញបណ្តាញសង្គមនានា រហូតមានអ្នកខ្លះបានបញ្ចេញមតិហាក់មិនជឿ និង ខ្លះទៀតបានប្រើពាក្យមិនសមរម្យដល់អ្នកឧកញ៉ា តាំង ហ្គិចលៀង ទៀតផង។
យ៉ាងណាមិញ ក្រោយផ្ទុះរឿងរ៉ាវបានបោកលុយគេភ្លាម អ្នកឧកញ៉ា តាំង ហ្គិចលៀង ក៏មិនបង្អង់យូរឡើយដោយបានចេញមុខមកបកស្រាយការពិត និង បានច្រានចោលព័ត៌មាននោះថាជាព័ត៌មានក្លែងក្លាយ ចង់បានតែការ Like ហើយហ៊ានយករូបគេមកកាត់តប្រឌិដ្ឋរឿង។ ជាមួយគ្នានោះដែរ អ្នកឧកញ៉ា តាំង ហ្គិចលៀង ក៏បានក្រើនរំឭកដល់ម្ចាស់ផេកឱ្យចាំទទួលខុសត្រូវតាមច្បាប់ទៀតផង។
ជាក់ស្តែង នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ អ្នកឧកញ៉ា តាំង ហ្គិចលៀង ក៏បានប្រកាសឱ្យដឹងដែរថា អ្នកឧកញ៉ាបានដាក់ពាក្យបណ្តឹងរួចរាល់ហើយក្នុងករណីបង្ហោះព័ត៌មានមិនពិតនេះ។ ក្នុងនោះ អ្នកឧកញ៉ា តាំង ហ្គិចលៀង ក៏បានរៀបរាប់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនដែរថា ៖ «ថ្ងៃនេះខ្ញុំបានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចជំនាញរួចរាល់ហើយ»៕