ប្រជាជនថៃ នាំគ្នារិះគន់លើតម្លៃចូលទស្សនារូងភ្នំ ថាំហ្លួង ថាថ្លៃខ្លាំង ខណៈភ្ញៀវជាតិសំបុត្រ ២៧ ដុល្លារក្នុងម្នាក់
ក្រោយពីឧទ្យានជាតិរបស់រូងភ្នំថាំហ្លួង ប្រកាសឱ្យភ្ញៀវទេសចរណ៍ ចូលទស្សនារូងភ្នំមួយនេះ ដែលស្ថិតនៅក្នុងខេត្តឈៀងរ៉ៃមក ប្រជាជនថៃនាំគ្នាប្រតិកម្មទៅលើតម្លៃជាខ្លាំង។
សម្រាប់តម្លៃចំពោះប្រជាជនថៃក្នុង ១ នាក់ត្រូវចំណាយ ៩៥០ បាត (ប្រមាណជា ២៧ ដុល្លារ) ចំណែកឯភ្ញៀវបរទេស ក្នុង ១ នាក់ ១៥០០ បាត (ប្រមាណ ៤២ ដុល្លារ) បានធ្វើឱ្យប្រជាជនថៃ មិនសូវជាពេញចិត្តចំពោះតម្លៃខាងលើនេះឡើយ រហូតមានការប្រតិកម្មនៅលើបណ្ដាយសង្គមជាច្រើនចំពោះតម្លៃមួយនេះ។
ពាក់ព័ន្ធទៅនឹងតម្លៃនេះដែរ ប្រជាជនថៃជាច្រើនបាននាំគ្នាប្រតិកម្ម ដោយពួកគេបញ្ចេញមតិជាច្រើនថា៖ «បើចង់ឱ្យចូលទស្សនាបែបហ្នឹងគួរតែគិតម្នាក់ ៥០ បាត (ប្រមាណជិត ២ ដុល្លារ) អ្នកខ្លះក៏សួរទៅវិញថាតម្លៃនេះជាការស្នាក់នៅ ក៏ត្រឹមតែមួយពេលទេ ហើយមតិភាគច្រើនទៀតក៏សួរថា មានអាហារឱ្យថែមទៀតទេ ក្នុងតម្លៃ ៩៥០ បាទនេះ»។ ចំពោះការបញ្ចេញមតិពីប្រជាជនថៃ នៅមិនទាន់មានការចេញមកបកស្រាយមួយណាឡើយ ពាក់ព័ន្ធទៅនឹងតម្លៃមួយនេះ ថាអាចនឹងចុះជាងនេះ ឬនៅក្នុងតម្លែដដែល៕