អ្នកគ្រូហុងស៊ុយ ឡុង ណាលី ៖ ប្តីមានស្រី ក៏អាចមកពីផ្នូរដូនតាមានដាំផ្កានៅក្បែរ
ជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានាឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
ថ្មីៗនេះតាមរយៈផេករបស់អ្នកគ្រូ ដែលមានឈ្មោះ Yin Paradise បានបង្ហោះសារចែករំលែកឱ្យបានដឹងថា ៖ «ផ្នូរដូនតា មិនគួរដាំផ្កានៅក្បែរផ្នូរនោះទេ បើមិនចង់ឱ្យកូនចៅមានស្នេហ៍ច្រើន មានស្រីស្នេហ៍ច្រើន»។
ការបង្ហោះសារចែករំលែកនេះ ធ្វើឡើងនៅលើគណនីរបស់អ្នកគ្រូដែលមានឈ្មោះ Naly Long ក៏បានចែករំលែកសារនេះបន្តផងដែរថា ៖ «ប្តីមានស្រី ក៏អាចមកពីផ្នូរដូនតាមានដាំផ្កានៅក្បែរផ្នូរដែរ»៕