គួរឱ្យអាណិត! មិនដឹងមានវិបត្តិអ្វី និស្សិតម្នាក់មកពីខេត្តកំពង់ចាម បានលោ..-តសម្ល-ា..ប់ខ្លួនពីបន្ទប់ជួល ទាំងវ័យទើប ២១ ឆ្នាំ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីសោកស្ដាយ និង រំជួលចិត្ត ក្រោយបានទស្សនាវីដេអូមួយដែលយុវជនអាយុទើប ២១ ឆ្នាំម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតលោតពីលើផ្ទះជួល ដោយពុំទាន់ដឹងមូលហេតុ។
ទាក់ទិនទៅនឹងករណីនេះ បើតាមការឱ្យដឹងពីគណនីឈ្មោះ Sorn Sopheak-ស៊ន សុភក្ត្រ បានបង្ហោះនៅរសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៤ នេះ ឱ្យបានដឹងថា យុវជនខាងលើបានលោតសម្លាប់ខ្លួនពីលើផ្ទះជួលនាវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅផ្លូវ ១៣B ក្រោយផ្សារទំនើប ម៉ីតថោន សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពយុវជនខាងលើ មានឈ្មោះ ដា រិទ្ធ អាយុ ២១ ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅអាគារបន្ទប់ជួល ចំណុចកើតហេតុ មានស្រុកកំណើតនៅឯខេត្តកំពង់ចាម៕