ធ្លាប់យល់សប្ដិឃើញមានអ្នកស្ល-ា.ប់អត់? ឥលូវមកដឹងអត្ថន័យ ៤ យ៉ាងពីការយល់សប្ដិនេះ ហើយសម្គាល់មើលពិតឬអត់?
កន្លងមកធ្លាប់ឮតែគេនិយាយតៗគ្នាថា ប្រសិនបើអ្នកណាយល់សប្តិឃើញមនុស្សស្លាប់មានន័យថា អ្នកកំពុងតែទទួលបានលាភជ័យ ឬ អ្នកខ្លះនិយាយថា យល់សប្តិបែបនេះខ្មោចឱ្យព្រលឹង មិនមែនចួបរឿងអាក្រក់ដូចដែលយើងបានយល់សប្តិឃើញឡើយ។ ក្រោយមានឮគេនិយាយតៗគ្នាបែបនេះ ជឿជាក់ថាមានមនុស្សមិនតិចឡើយ ដែលជឿទៅលើពាក្យតំណាលតៗគ្នាមួយនេះ ចំណែកខ្លះទៀតនៅមានមន្ទឹល និង មិនទាន់ជឿ ១០០% នោះទេ។
យ៉ាងណាមិញ ថ្ងៃនេះយើងនឹងបង្ហាញពីអត្ថន័យនៃការយល់សប្ដិទាក់ទងនឹងការស្លាប់ចំនួន ៤ មកបង្ហាញមហាជនបានជ្រាប បន្ទាប់ពីយើងបានដកស្រងវាចេញពីប្រភពវេបសាយបរទេសមួយឈ្មោះថា Sanook។
១. ប្រសិនបើអ្នកយល់សប្តិឃើញមិត្តរបស់អ្នកស្លាប់ ៖ មានន័យថា អ្នកអាចនឹងមានជំងឺឈឺថ្កាត់ ឬ អាចទាស់សម្តីជាមួយមិត្តភក្តិ ឬ ខាតបង់របស់ទ្រព្យ ហើយប្រសិនបើហេតុការណ៍ទាំងនេះឆ្លងកាត់ទៅបាន អ្នកនឹងចួបសំណាងវិញទាំងការងារ និង មុខរបរ។
២. ប្រសិនបើយល់សប្តិឃើញញាតិសណ្តានបានស្លាប់ទៅ ៖ មានន័យថា អាចនឹងមានទាស់ពាក្យសម្តីជាមួយចាស់ទុំ ឬ ចៅហ្វាយនាយ ហើយអាចនឹងមានអ្នកណាមកខ្ចីរបស់ទ្រព្យផងដែរ។
៣. ប្រសិនបើសល់សប្តិឃើញអ្នកស្គាល់គ្នាស្លាប់ ៖ មានន័យថា អ្នកនឹងអស់គ្រោះជាមួយរឿងរ៉ាវដែលកំពុងតែចួប ហើយអាចមានលាភជ័យហូរចូលមកវិញ។
៤. ប្រសិនបើសល់សប្តិឃើញមនុស្សដែលស្លាប់ទៅមករក ៖ មានន័យថា មានមនុស្សនាំលាភមកឱ្យ ឬ ទទួលបានដំណឹងល្អពីរឿងអ្វីមួយ៕