(វីដេអូ) ទិដ្ឋភាពកម្រ! ព្រះរាជពិធីកាត់នំព្រះពរជ័យ ចម្រើនសិរីមង្គលថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង
នាថ្ងៃឧបោសថសីល ថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ ជាថ្ងៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ ព្រះវស្សា។
ជាទិដ្ឋភាពកម្រ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ តាមរយៈផេក ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី បានបង្ហោះវីដេអូប្រមាណជាង ១ នាទី ដែលបង្ហាញឱ្យឃើញពី ទិដ្ឋភាពព្រះរាជពិធីកាត់នំព្រះពរជ័យ ចម្រើនសិរីមង្គល ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងឱកាសនោះផងដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានថ្វាយភួងមាលាដ៏ប្រណីត និង នំព្រះពរជ័យ ថ្វាយព្រះបិតា ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖