សុខៗដុះប្រជ្រុយនៅបាតជើង គិតថាមិនអីក៏ចេះតែហីៗទៅ តែតាមពិតជារោគមហារីកស្បែកសោះ
តាមរយៈគេហទំព័រ ETtoday រាយការណ៍ថា មានស្រ្ដីវ័យ ៦០ ឆ្នាំម្នាក់ ឃើញខ្លួនមានប្រជ្រុយដុះនៅបាតជើងដោយមិនដឹងមូលហេតុ តែស្រ្ដីរូបនេះក៏មិនបានទៅជួបពេទ្យឡើយ ព្រោះយល់ថាជារឿងធម្មតា និង មិនចង់ចំណាយលុយច្រើនហើយក៏គ្មានការឈឺចាប់អ្វីផងដែរ ទើបលាបតែក្រមួនដោយខ្លួនឯង។
រហូតដល់ស្បែកបាតជើងចាប់ផ្ដើមពុកផុយ ស្រ្ដីរូបនេះក៏ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ នៅពេលដែលលោកវេជ្ជបណ្ឌិត Huang Bohan ដែលជាគ្រូពេទ្យជំនាញខាងសើស្បែកបានឃើញ គាត់បានដឹងភ្លាមៗថា នោះមិនមែនជាប្រជ្រុយធម្មតាឡើយ ប៉ុន្តែវាជាមហារីកស្បែកហើយករណីនេះវាអាចរីករាលដាលបានយ៉ាងឆាប់រហ័ស។
ដោយលោកវេជ្ជបណ្ឌិត Huang Bohan បានចូលរួមក្នុងកម្មវិធីមួយរបស់តៃវ៉ាន់ ហើយលោកក៏បាននិយាយពីបញ្ហាមួយនេះដែរថា៖ «ដុំសាច់មហារីកទូទៅបំផុតដែលមើលទៅដូចជាប្រជ្រុយ ដែលមានឈ្មោះថា «Melanoma» គឺបណ្តាលមកពីកត្តាខាងក្រៅដូចជា ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ឬការប៉ះពាល់នឹងកាំរស្មីអ៊ុលត្រា ឬកាំរស្មីយូវី វាអាចជាអត្រាបង្កកំណើនយឺត ប៉ុន្តែវានឹងកើនឡើងលឿនទៅតាមពេលវេលា»។
លោកបណ្ឌិត Huang ក៏បានបន្តទៀតថា៖ «ប្រសិនបើប្រជ្រុយមាននៅលើស្បែកជាច្រើនឆ្នាំនោះ មិនចាំបាច់ភ័យឡើយ ផ្ទុយទៅវិញប្រសិនបើប្រជ្រុយនោះបានលេចឡើងកាលពីប៉ុន្មានខែមុន ហើយលូតលាស់លឿន ឬលឿនខ្លាំង សូមឱ្យមានការប្រុងប្រយ័ត្ន និង មានការតាមដានចំពោះបញ្ហានេះជាបន្ទាន់»៕