គម្រប់វ័យ ១២ ឆ្នាំ កូនស្រីលោកជំទាវ យឹម ឆៃលីន ចរិយាសម្បត្តិទន់ភ្លន់ថ្លៃថ្នូរ ឯសម្រស់ស្អាតមិនចាញ់អ្នកម្តាយ
ដូចប្រិយមិត្តបានជ្រាប ឯកឧត្តម ហ៊ុន ម៉ានី និងលោក ជំទាវ យឹម ឆៃលីន មានបុត្រាបុត្រីចំនួន ៣ នាក់ ប្រុសពីរ ស្រីមួយ។ ធ្មេចបើកៗមិនបានប៉ុន្មានផង បច្ចុប្បន្ន កូនៗរបស់លោកទាំងពីរបានធំពេញរូបពេញរាងស្រស់សង្ហារៀងៗខ្លួន។ ក្រឡេកមកកូនស្រីពៅ ថ្មីៗនេះនាងទើបតែឈានចូលវ័យ ១២ ឆ្នាំ បើមើលពីរូបសម្រស់ នាងហាក់អំណោយផលទាំងកម្ពស់ និង មុខមាត់ស្រស់ស្អាតមិនចាញ់អ្នកម្តាយឡើយ។
ជាក់ស្តែង តាមរយៈគណនី Instagram របស់ លោកជំទាវ យឹម ឆៃលីន នៅថ្ងៃខួបកំណើតកូនស្រីឈានចូលវ័យ ១២ ឆ្នាំ លោកជំទាវបានបង្ហោះរូបភាពប៉ុន្មានសន្លឹកថតជាមួយកូនស្រី ដោយភ្ជាប់មកជាមួយពាក្យពេចន៍រីករាយថ្ងៃកំណើត និង ក្តីស្រលាញ់ចំពោះកូនអស់ពីបេះដូងផងដែរ។
រូបភាពប៉ុន្មានសន្លឹកនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ថា លោកជំទាវពិតជាស្រលាញ់ និង ស្និទ្ធស្នាលជាមួយកូនស្រី ដែលរាល់ពេលធ្វើដំណើរកម្សាន្ត និង ពេលមានកម្មវិធីទាំងក្នុង និងក្រៅប្រទេស លោកជំទាវតែងតែមានកូនស្រីនៅក្បែរជានិច្ច៕