ចំណាំមើលបើអ្នកឃើញអ្វីចម្លែកៗ និង មានអារម្មណ៍មិនស្រឡះខ្លួន ១0 យ៉ាងនេះ បង្ហាញថាក្នុងបន្ទប់អ្នកអាចមានខ្មោ-/ច
វិញ្ញាណ គ្មានរូបដែលយើងមិនអាចមើលឃើញនឹងភ្នែកធម្មតាបានត្រូវបានគេហៅថា អមនុស្ស ឬ អរូប ជំនឿពីបុរមបុរាណជឿថា មិនថាមនុស្ស ទេវតា ឬ អមនុស្ស សុទ្ធតែភពរស់នៅដាច់ដោយឡែកពីគ្នា។ ចំណែកឯវិញ្ញាណដរាបណាមានកម្មមិនទាន់ដាច់ស្រេច គ្មានអ្នកជូនដំណើរពេលមរណភាព ឬ មានរឿងដែលមិនទាន់បំពេញអស់ចិត្តមុនលាចាកលោក វិញ្ញាណនោះនឹងនៅវិលវល់។
ក្នុងករណីនេះ បើចៃដន្យថ្ងៃមួយអ្នកទៅគេងសំណាក់តាមតំបន់ជិតឆ្ងាយ ជាសណ្ឋាគារ ឬ ជាលំនៅខន់ដូ អាផាតមិន បន្ទប់ជួល ស្រាប់តែផុងខ្លួនដេកចំបន្ទប់ដែលមានវិញ្ញាណវិលវល់ដោយអចេតនា តើមានវិធីសាស្ត្របែបណា ដើម្បីព្យាករណ៍ និង ការពារទុកមុន? ថ្ងៃនេះយើងសូមលើកយក ១០ ចំណុច ដែលអ្នកគួរយល់ដឹងជាទុនសម្រាប់ជីវិតថ្ងៃអនាគត ដើម្បីនិយាយពាក្យថាទេចំពោះខ្មោចលង។
១. ភ្នែកសម្លឹង
មានអារម្មណ៍ថាមានកែវភ្នែកសម្លឹងមើលអ្នកតាមជ្រុងណាមួយនៃបន្ទប់។ សាកល្បងសង្កេតចំណាំមើល តើប៉ុន្មានដងដែលអ្នកមានអារម្មណ៍បែបនេះ? មើលម៉ោងមើល៍ តើជាពេលយប់មែនទេ? ហើយនៅជ្រុងដដែលមែនទេ? អបអរសាទរ អ្នកជាប់តេស្តទី ១ ហើយ! ក្នុងចំណោមមនុស្ស ១០០ នាក់ ដែលអះអាងថាបន្ទប់ខ្លួនមានវិញ្ញាណចងអាឃាតពីមុនមក ៩៩ នាក់ ចាប់ផ្តើមមុនគេគឺ អារម្មណ៍គេកំពុងមើលមកក្នុងបន្ទប់គេង។
២. ស្រមោល
ចាប់អារម្មណ៍ថាមានស្រមោលអ្វីមួយរំកិលទេ? ចូរមើលទៅខាងទ្វារបន្ទប់ ទូខោអាវ លើពិតាន និង ជាពិសេសក្រោយខ្នងអ្នក កន្លែងដែលអ្នកឃើញ អាចជាស្រមោលមួយ ដែលរំកិលយឺតៗចូលជ្រុងទាំងនោះពេលអ្នកងាកទៅភ្លាមៗ។
៣. ក្លិន
ខ្មោចមាន ២ ប្រភេទ ខ្មោចដែលស្អប់អ្នក និង ចូលចិត្តអ្នក ខ្មោចដែលចូលចិត្តអ្នក រមែងជះក្លិនក្រអូប ហើយខ្មោចដែលមិនចូលចិត្តអ្នក វានឹងជះក្លិនស្អុយ ហើយទោះស្អុយ ឬ ក្រអូប អ្នកត្រូវដឹងថាអ្នកកំពុងស្ថិតក្នុងតំបន់រស់នៅរបស់គេ មានន័យថាអ្នកកំពុងត្រូវខ្មោចលងហើយ។ ដំបូងចូរសម្គាល់មើលសិន ក្រែងលោជាក្លិនកាកសំណល់ផ្ទះបាយ ឬ សត្វងាប់ក្នុងបន្ទប់អ្នក តែបើរកមិនឃើញ ហើយម៉ោងដដែលក្លិនដដែលមកម្តងទៀត ជាទូទៅចាស់ៗជឿថា ម៉ោងដែលអ្នកធុំក្លិនជាម៉ោងដែលខ្មោចនោះដាច់ខ្យល់ស្លាប់។
៤. សីតុណ្ហភាព
វត្តមានរបស់អរូបធ្វើឱ្យសីតុណ្ហភាពចុះ ចូរអ្នកសម្គាល់មើលជ្រុងណាមួយនៃបន្ទប់អ្នកមានភាពត្រជាក់ស្រេងខុសធម្មតា ទីនោះហើយជាបរិវេណវិញ្ញាណសម្លឹងមើលអ្នក ក្នុងកុនរន្ធត់គេឱ្យយកផេះជើងធូបជះទៅជ្រុងនោះ អ្នកនឹងឃើញលេចស្រមោលខ្មោចអង្គុយចោងហោង ឬ បែរខ្នង។
៥. សំឡេងខ្សឹប
ជាសំឡេងបែបខ្សឹបៗ តែអត់ដឹងនិយាយពីអ្វីទេ គ្រាន់តែមានអារម្មណ៍ថាឮ ជាពិសេសចន្លោះម៉ោង ១២ ដល់ម៉ោង ៣ ភ្លឺ ពេលខ្លះអ្នកអាចឮសំឡេងគោះទ្វារ ឬ ហៅឈ្មោះអ្នក ចាស់បុរាណហាមអត់ឱ្យឆ្លើយតប ឬ ប្រតិកម្មតបតនឹងសំឡេងនោះឡើយ ព្រោះវាធ្វើឱ្យយីអ៊ុនដាក់ ឬ បាតុភូតខ្មោចចូលសណ្ឋិត។
៦. សេវាទូរស័ព្ទ
នៅក្នុងកម្មវិធីទូរទស្សន៍មួយចំនួនរបស់បរទេសបានចុះដូចគ្នាលើករណីវិញ្ញាណអរូបវិលវល់នៅក្នុងទីតាំងមួយ ប្រេកង់នៃសម្ពាធបរិយាកាសមានការធ្លាក់ចុះ ធ្វើឱ្យធ្លាក់សេវាទូរស័ព្ទមួយរំពេចន៍បង្ហាញឱ្យយើងដឹងថា ជ្រុងនោះជាទីតាំងមានវិញ្ញាណតាំងនៅ។
៧. បាត់ហើយក៏ឃើញវិញពេលលែងរក Disappearing and reappearing
ត្រូវចាំ! បន្ទប់ដែលមានអរូបតាំងនៅ អ្នកនឹងបាត់របស់ញឹកបំផុត។ ចូរកត់ចំណាំការផ្លាស់ទីខុសប្រក្រតីនៃរបស់របរប្រើប្រាស់ ជាពិសេសគឺសោរផ្ទះ វាជាហេតុជំនឿនៃអ្នកជួបប្រទះព្រលឹងវិញ្ញាណនៅប្រទេសអាស៊ី ជាពិសេសប្រទេសចិន តែងប្រើបន្តោងព្រះធ្វើជាបន្តោងសោរ។
៨. សត្វចិញ្ចឹម
សត្វចិញ្ចឹមដូចជាសុនខ និង សត្វឆ្មា ត្រូវបានគេជឿថាមានភ្នែកទី ៣ ចូរសម្គាល់មើលការគ្រហឹមខុសប្រក្រតីនាពេលយប់ ក្នុងបន្ទប់ដែលអ្នកស្នាក់នៅ។
៩. ទ្វារផ្ទះ
ធ្លាប់នៅសុខៗ អត់មានខ្យល់ អត់មានមនុស្សសោះ តែទ្វារបិទដោយឯកឯងគ្រាំងអត់? មានគ្រួសារមួយចំនួនបានអះអាងថា ទ្វារផ្ទះរបស់ពួកគេទះ ឬ បិទដោយខ្លួនឯង ទោះជាពួកគេព្យាយាមទៅបើកវាវិញយ៉ាងណាក៏ដោយ។ ការរំខានដោយសំឡេង ជាវិធីសាស្ត្រទាក់ទាញចំណាប់អារម្មណ៍ ដែលរសនិយមអរូបរមែងធ្វើតាំងពីដើមរៀងមក៕
១០. ស្នាមប្រឡាក់
ជាពិសេសស្នាមប្រឡាក់ថ្មីលើពិតាន ឬ គ្រឿងសង្ហារិម វាស្រដៀងនឹងស្នាមធូលី តែវាមានពណ៌ដូចច្រេះដែក និង ផេះ ប្រតាកដោយឥតហេតុ ពេលខ្លះវាជាប់នឹងសម្លៀកបំពាក់ដែលអ្នកព្យួរចោល មានអ្នកខ្លះថាជាប់ស្នាមម្រាម និង បាតជើងក៏មាន។ តាមជំនឿចាស់ពីបុរាណ គេតម្រូវឱ្យអ្នកគោរពម្ចាស់កន្លែង និង ថ្វាយសំណែន៕