![គ្មានមេត្តាសោះ! ខឹងឆ្កែលួចស៊ីនំ ស្ទុះវឹងដាំទឹកក្តៅស្រោ/ចពីលើទាំងគ្នាកំពុងមានកូនក្នុងពោះ គួរឱ្យអាសូរបំផុត!](https://www.popular.com.kh/wp-content/uploads/2024/06/SR2-3.jpg)
គ្មានមេត្តាសោះ! ខឹងឆ្កែលួចស៊ីនំ ស្ទុះវឹងដាំទឹកក្តៅស្រោ/ចពីលើទាំងគ្នាកំពុងមានកូនក្នុងពោះ គួរឱ្យអាសូរបំផុត!
កាលពីថ្មីៗកន្លងទៅនេះ គណនីផេក อีซ้อขยี้ข่าว3 របស់ថៃ បានចែកចាយរំលែកវីដេអូរបស់ស្រ្តីម្នាក់ ដែលបានដាំទឹកក្តៅយកទៅស្រោចទៅលើឆ្កែចិញ្ចឹមមួយក្បាល ឱ្យរបួសពេញខ្លួនគួរឱ្យអាណិត ព្រោះតែខឹងនឹងវាស៊ីនំរបស់ខ្លួនអស់។
តាមប្រភពបានឱ្យដឹងទៀតថា ស្រ្តីដែលជាម្ចាស់រូបនេះ ជាអ្នកមានមុខមានមាត់ និងកំពុងតែពពោះផងដែរ គេសង្ស័យថានាងធ្វើរឿងនេះឡើង ព្រោះតែចង់បញ្ឈឺចិត្តប្តីក៏ថាបាន។ យ៉ាងណាមិញ ក្រោយពីរឿងនេះត្រូវបានចែកចាយទៅ មានមហាជនច្រើនណាស់បានចូលមកប្រតិកម្មខឹងនឹងទង្វើមិននឹកស្មានរបស់ម្ចាស់រូបនេះ ដោយម្នាក់ៗអាណិតឆ្កែកម្សត់នេះសឹងតែខ្លោចចិត្ត អាណិតដែលត្រូវមកជួបម្ចាស់ដែលគ្មានចិត្តមេត្តាបែបនេះ។
ដោយឡែក ឆ្កែមួយក្បាលនេះ មានឈ្មោះថា Mauy Lek ហើយចុងក្រោយនេះ ខាងមូលនិធិ Watch Dog របស់ថៃ បាននាំឆ្កែកម្សត់ទៅពេទ្យសត្វរួចហើយ ដែលគេឃើញថាវាកំពុងតែមានកូនក្នុងពោះដែលរៀបនឹងកើតទៀតផង។ ខាងក្រុមគ្រូពេទ្យបានកោររោមព្យាបាលឱ្យយ៉ាងយកចិត្តទុកដាក់ ហើយក៏បានប្រគល់ម្ចាស់ថ្មីថែរក្សាបន្ត និងត្រៀមដំណើរក្តីទៅលើម្ចាស់ចាស់ចិត្តអប្រិយទៅតាមផ្លូវច្បាប់ផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖