![នៅជប៉ុន បុគ្គលិកដកដង្ហើមធំ និង មានក្លិនសារក្លៀក ត្រូវចាត់ថាជាការបំពានមិត្តរួមការងារ](https://www.popular.com.kh/wp-content/uploads/2024/06/SR2-4.jpg)
នៅជប៉ុន បុគ្គលិកដកដង្ហើមធំ និង មានក្លិនសារក្លៀក ត្រូវចាត់ថាជាការបំពានមិត្តរួមការងារ
ថ្មីៗនេះ ប្រទេសជប៉ុនចាប់ផ្តើមយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើអាកប្បកិរិយាមិនល្អរបស់បុគ្គលិកនៅកន្លែងធ្វើការ ដោយក្នុងនោះសូម្បីតែការដកដង្ហើមធំ និង ការមានក្លិនខ្លួន ក៏ត្រូវបានគេចាត់ទុកថាជាការបំពានអារម្មណ៍មួយបែបដែរ។
Kaname Murasaki ជាអ្នកជំនាញប្រឹក្សាខាងការបៀតបៀនប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា ក្រុមហ៊ុនជាច្រើន កំពុងតែយកចិត្តទុកដាក់ និង បង្កើនការយល់ដឹងទៅលើអាកប្បកិរិយារបស់បុគ្គលិកនៅកន្លែងធ្វើការ ដែលវាក៏បានជំរុញឱ្យសាធារណជនមានការលើករឿងនេះមកនិយាយពិភាក្សាជាច្រើនផងដែរ។
ក្នុងនោះ អាកប្បកិរិយាបំពានផ្សេងៗគ្នាជាច្រើនត្រូវបានគេទទួលស្គាល់ ដែលមានដូចជាការបំពានផ្លូវអារម្មណ៍ និង ការបំពានខាងក្លិន។ ការបំពានផ្លូវអារម្មណ៍ គឺជាការធ្វើឱ្យការមិនស្រួលផ្លូវចិត្តតាមរយៈទឹកមុខ ការដកដង្ហើមធំ និង កាយវិការផ្សេងៗ។ ចំណែកការបំពានខាងក្លិន គឺជាការធ្វើឱ្យមានក្លិនណាមួយ ដែលរំខានអ្នកផ្សេងនៅកន្លែងធ្វើការ ដែលមានដូចជាក្លិនខ្លួន ក្លិនទឹកអប់ឆួល ក្លិនបារីជាដើម៕