ក្រពុលមុខតិចអី! មកពីធ្វើការហត់ ដល់ផ្ទះឃើញអ្នកជិតខាងយកសំឡីអនាម័យប្រើរួច បោះរប៉ាត់រប៉ាយពេញក្រោយផ្ទះ
ថ្មីៗនេះ វីដេអូ TikTok របស់នារីម្នាក់ បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គមថៃ ដែលជាវីដេអូបង្ហាញឱ្យឃើញពីសំឡីអនាម័យប្រើហើយ ដែលអ្នកជិតខាងជើងល្អបានបោះចូលមកក្នុងផ្ទះរបស់នាង។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីខាងលើ ស្នាក់នៅបន្ទប់ក្នុងអគារមួយកន្លែង ហើយពីរថ្ងៃជាប់គ្នាមកនេះ ខណៈមកពីធ្វើការវិញ នាងតែងតែឃើញសំឡីអនាម័យប្រើហើយ ត្រូវគេបោះចូលមកខាងក្រោយបន្ទប់នាងរហូត។ នាងពិតជាហត់នឿយចិត្តខ្លាំងណាស់ រួចក៏បានថតវីដេអូយកទៅឱ្យអ្នកម្ចាស់អគារមើលដែរ គាត់ក៏បានមកនិយាយណែនាំ តែទោះជាយ៉ាងណាក៏ដោយ បើសិនជាមានលើកក្រោយទៀត នាងប្រាកដជាប្តឹងមិនខាន ព្រោះមិនបានទៅធ្វើឱ្យអ្នកណាក្តៅក្រហាយមុននោះទេ។
យ៉ាងណាមិញ ក្រោយពីវីដេអូនេះ ត្រូវបានគេចែកចាយទៅ មានមហាជនច្រើនណាស់បានសម្តែងការហួសចិត្ត ហើយក្នុងនោះ ក៏មានអ្នកណែនាំឱ្យយកក្រូចឆ្មារទៅច្របាច់ដាក់សំឡីអនាម័យនោះដែរ ព្រោះគេជឿថាជាការដាក់បណ្តាសារទៅម្ចាស់វិញ ប៉ុន្តែក៏មានអ្នកខ្លះចូលមកតបថា ខ្លួនបានធ្វើបែបនេះទៅហើយដែរ ប៉ុន្តែដូចជាគ្មានលទ្ធផលអ្វីសោះ៕