ឆ្នាំនេះតារាសាស្ត្រលេខ ៤ ចូលចំទិសខាងជើងឆៀងលិច អ្នកគ្រូ ណាលី ផ្ដាំថាបើចង់មានលាភជ័យ គួរប្រញាប់ធ្វើរឿងនេះភ្លាម
ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់អ្នកគ្រូ ណាលី ហើយ ដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដ៏មានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយបែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានាឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
ថ្មីៗនេះផងដែរ តាមរយៈផេករបស់អ្នកគ្រូ ឡុង ណាលី ដែលមានឈ្មោះ Master Naly Fengshui បានបញ្ជាក់ឱ្យបានដឹងថា ៖ «ក្នុងឆ្នាំ ២០២៤ នេះ តារាសាស្ត្រលេខ ៤ ចរចូលមកនៅចំទិសខាងជើងឆៀងលិច នៅចន្លោះអង្សារ ២៩២.៦ ដល់អង្សារ ៣៣៧.៥ ជាតារាសាស្ត្រស្នេហ៍ ការសិក្សា និង សតិបញ្ញា»។
ក្នុងនោះ អ្នកគ្រូបានសូមណែនាំឱ្យតាំងដើមរាសី ៤ ដើម ក្នុងថូដាក់ទឹក (ប្រើថូពណ៌ខៀវ) និង បន្ថែមឱ្យដឹងថា គឺត្រូវថែរក្សាដើមរាសីឪ្យបានស្រស់ស្អាតល្អជានិច្ច៕