ចែកគ្នាដឹងយកបុណ្យ! អ្នកចូលចិត្តទប់ផោមប្រយ័ត្នផង ផោមខ្សឹប ឬ ផោមឮត្រូវតែផោម បើទប់យូរៗទៅអាចឱ្យអាយុខ្លី
ការផោម គឺជារឿងគួរឱ្យខ្មាសអៀនមួយសម្រាប់មនុស្ស ព្រោះមានទាំងក្លិនផង និង សំឡេងផង ដែលចាំបាច់ត្រូវឱ្យយើងទប់មិនបញ្ចេញក្នុងកាលៈទេសមួយចំនួន ប៉ុន្តែការទប់ញឹកញាប់ក៏អាចបង្កឱ្យមានបញ្ហាទៅដល់សុខភាពផងដែរ ជាពិសេសនោះគឺសុខភាពប្រព័ន្ធរំលាយអាហារ។
បើនិយាយទៅការផោម គឺជាដំណើរជីវសាស្រ្តក្នុងរាងកាយដែលកើតឡើងជាធម្មតា។ ខ្យល់ផោម គឺជាខ្យល់ដែលផ្សំឡើងដោយអាស៊ូត និង អុកស៊ីសែន ដែលយើងលេបចូលទៅដោយចៃដន្យតាមរយៈការបរិភោគអាហារ ជាមួយនឹងខ្យល់ដែលផលិតឡើងចេញពីបាក់តេរីនៅក្នុងពោះវៀនតូច ដែលមានដូចជាអ៊ីដ្រូសែន កាបូនឌីអុកស៊ីត និង មេតាន។ ពួកខ្យល់ទាំងនេះ វាចាំបាច់ត្រូវចេញមកក្រៅវិញ ហើយរាងកាយក៏បានបញ្ចេញវាមកជាក្នុងរូបភាពផោម ហើយបើសិនជាយើងទប់វាមិនបញ្ចេញក្នុងរយៈពេលយូរ នោះវានឹងអាចបង្កឱ្យមានសម្ពាធមិនល្អនៅក្នុងរាងកាយ។
ការទប់ផោមយូរ អាចបណ្តាលឱ្យមានការប្រមូលផ្តុំឧស្ម័ននៅក្នុងប្រពន្ធរំលាយអាហារ ដែលបង្កឱ្យទៅជាការហើមពោះ ឈឺពោះ ណែនពោះ ឈឺក្រពះ ឬ ថប់អារម្មណ៍ ជាដើម ហើយយូរៗទៅក៏អាចវិវត្តទៅជាជំងឺរលាកភ្នាសពយពោះវៀនធំ Diverticulitis ទៀតផង។
Diverticulitis ជាអាការដែលភ្នាសពយតូចៗនៅជាប់ពោះវៀនធំមានការរលាក ហើយក្នុងនោះគ្រូពេទ្យនៅតែមិនអាចកំណត់បានច្បាស់ពីមូលហេតុនៃជំងឺនេះបាននៅឡើយទេ ប៉ុន្តែវាត្រូវបានសន្មតថាបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងសម្ពាធនៅក្នុងពោះវៀនធំ ដែលអាចមកពីការទប់ផោម។ ដោយឡែក បើសិនជាយើងមានបញ្ហាជាមួយការបន្ទោរបង់ទៀតនោះ លាមកអាចនឹងជាប់នៅក្នុងពយទាំងនោះ អាចបណ្តាលឱ្យមានគ្រុនក្តៅ ចង្អោរ និង ក្អួត ឈឺពោះធ្ងន់ធ្ងរ ហើយក៏ការហូរឈាមតាមរន្ធគូថផងដែរ៕