ល្ងាចៗនាំគ្នាទៅលេង! នៅមុខបរមរាជវាំងមានពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍សម្តេចព្រះមហាក្សត្រី ស្អាតប្រណីតណាស់
នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ ស្អែកនេះ គឺព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ ៨៨ ព្រះវស្សា យាងចូល ៨៩ ព្រះវស្សា។
បើតាមសេចក្ដីប្រកាស នៅក្នុងព្រះរាជពិធី ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នេះដែរ គឺមានការអុជកាំជ្រួចមុខព្រះមរបរាជវាំង នៅវេលាម៉ោង ៧ យប់ នៅថ្ងៃទី ១៨ ខែមិថុនា ដើម្បីអបអរ ក៏ដូចជាប្រគេនពរដល់សម្តេចព្រះមហាក្សត្រី ប្រកបដោយជន្មានុយឺនយូរ និង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជនពលរដ្ឋខ្មែរទាំងមូល។
មុនដល់ព្រះរាជពិធីចម្រើនព្រះជន្មមកដល់ នៅបរិវេណព្រះមរបរាជវាំង និង នៅសួនព្រះរាជបណ្តាំ មុខព្រះបរមរាជវាំងចតុម្មុខមង្គល រាជធានីភ្នំពេញ គេក៏បានឃើញមានការរៀបចំ ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍សម្តេចព្រះមហាក្សត្រី ដ៏ស្រស់ស្អាតប្រកបដោយប្រណីតភាព ស័ក្ដិសមជាមួយប្រកិត្តិយស ដែលពិព័រណ៍នេះ ធ្វើឡើងចាប់ពីថ្ងៃទី ១៥ មិថុនា រហូតដល់ថ្ងៃទី ៣០ មិថុនា ២០២៤៕
រូបភាព៖ Royal Palace-Phnom Penh