ស្នេហាពិតមិនគិតអាយុ! កំលោះព្រៃវែង អាយុ ១៩ ឆ្នាំ ចាប់ចិត្តស្នេហ៍កូនក្រមុំអ្នកស្វាយរៀង វ័យ ៤៤ ឆ្នាំ ចាប់ដៃគ្នារៀបការសាងសុភមង្គល
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ចំពោះក្ដីស្នេហាដ៏ស្ម័គ្រស្មោះរបស់គូស្វាមីភរិយាមួយគូដែលចាប់ដៃគ្នារៀបការលកម្ខណៈគ្រួសារដោយមិនប្រកាន់វណ្ណៈ ឬ អាយុនោះឡើយ ធ្វើឱ្យមហាជននាំគ្នាស្ញប់ស្ញែង និង ជូនពរអ្នកទាំងពីរឱ្យស្រឡាញ់គ្នាជានិរន្តរ៍ផងដែរ។
រឿងរ៉ាវដែលកំពុងផ្ទុះការចាប់អារម្មណ៍នេះ ត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ លី គង្គ័ ដោយបានបញ្ជាក់នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះថា នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ ជាថ្ងៃរៀបការប្អូនស្រីរបស់លោក ខណៈគូស្វាមីភរិយានេះ គឺំកូនក្រមុំមានអាយុ ៤៤ ឆ្នាំ ចំណែកឯកូនកំលោះគឺមានអាយុ ១៩ ឆ្នាំ។
ដោយឡែកបើតាមការរៀបរាប់របស់លោកតាអាចារ្យនៅក្នុងវីដេអូ បានឱ្យដឹងថា កូនកំលោះរស់នៅឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង នឹងបានរៀបការជាមួយកូនក្រមុំ នៅភូមិបឹងដែង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕