បន្ទាន់! ពេលនេះជនដៃដល់ដែលចូលបា-/.ញ់គេដល់ក្នុងផ្ទះនៅក្នុងបុរីប៉េងហួត ត្រូវបានសមត្ថកិច្ចចាប់បានម្នាក់ហើយ
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នៅរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ នេះ មានករណីខ្មាន់កាំភ្លើងបានចូលបាញ់មនុស្សដល់ក្នុងផ្ទះ ស្ថិតនៅក្នុងបុរី ប៉េងហួត បឹងស្នោ នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ និង រងរបួសធ្ងន់ស្រាល ២ នាក់ ខណៈជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។
យ៉ាងណាមិញ បើតាមមន្ត្រីជំនាញមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយនៅមុននេះឱ្យបានដឹងថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ និង រងរបួស ២ នាក់ នៅក្នុងបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ហើយ។
តាមប្រភពបានបន្តឱ្យដឹងទៀតថា ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យឡើយ ខណៈដែលខ្មាន់កាំភ្លើងផ្លុងរថយន្តចោលនៅខណ្ឌឫស្សីកែវ ហើយបន្តជិះម៉ូតូ Zoomer X ចំនួន ២ គ្រឿងគេចខ្លួន៕
ប្រភព ៖ កម្ពុជាថ្មី