![ចោរចិត្តធម៌ ចូលលួចអីវ៉ាន់ក្នុងក្រុមហ៊ុនគេ មិនហ៊ានលួចច្រើនទេ ខ្លាចប៉ះពាល់ដល់ក្រុមហ៊ុន រួចឆ្លៀតទុកលេខទូរស័ព្ទឱ្យទៀត](https://www.popular.com.kh/wp-content/uploads/2024/06/SR5-7.jpg)
ចោរចិត្តធម៌ ចូលលួចអីវ៉ាន់ក្នុងក្រុមហ៊ុនគេ មិនហ៊ានលួចច្រើនទេ ខ្លាចប៉ះពាល់ដល់ក្រុមហ៊ុន រួចឆ្លៀតទុកលេខទូរស័ព្ទឱ្យទៀត
ទើបតែប្រទះករណីដ៏ចម្លែកមួយនៅប្រទេសចិន ដែលចោរចិត្តល្អ ចូលលួចរបស់របរពីក្រុមហ៊ុនគេហើយ ឆ្លៀតទុកសំបុត្រដាស់តឿនម្ចាស់ឱ្យបង្កើតភាពប្រុងប្រយ័ត្នឱ្យបានតឹងរ៉ឹងជាងមុនទៀត។
![](https://www.popular.com.kh/wp-content/uploads/2024/06/PoliteChinathief-04.jpg)
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសចិន ដោយចោរ គឺជាមនុស្សប្រុសជំទង់វ័យ ១៧ ឆ្នាំ។ គេបានផ្លោះរបង លួចចូលទៅក្នុងក្រុមហ៊ុនមួយកន្លែង ហើយបានលួចនាឡិកា និងកុំព្យូទ័រ ។ លើសពីនេះទៅទៀត គេថែមឆ្លៀតទុកសំបុត្រមួយឱ្យម្ចាស់ក្រុមហ៊ុនទៀតផង ដោយបាននិយាយថា ខ្លួនយកតែនាឡិកា និងកុំព្យូទ័រមួយគ្រឿងប៉ុណ្ណោះ មិនហ៊ានយកច្រើន ព្រោះខ្លាចប៉ះពាល់ដល់ក្រុមហ៊ុន។ ក្រុមហ៊ុន គួរតែបង្កើតប្រព័ន្ធសុវត្ថិភាពឱ្យបានល្អជាងនេះ ហើយទាក់ទងមកចុះបើសិនជាចង់បានរបស់អ្វី។ រួចគេក៏បានទុកលេខទូរស័ព្ទមួយខ្សែឱ្យទៀតផង។
![](https://www.popular.com.kh/wp-content/uploads/2024/06/PoliteChinathief-05.jpg)
យ៉ាងណាមិញ ប៉ុន្មានម៉ោងក្រោយមក ចោរជើងល្អ ក៏ត្រូវប៉ូលិសចាប់ខ្លួនបាន ព្រមជាមួយនឹងរបស់ដែលគេលួចទៅ ហើយក៏ត្រូវបញ្ជូនទៅឃុំខ្លួនទុក។ ដោយឡែក មហាជនមួយចំនួន ក៏បាននាំគ្នាសរសើរចោររូបនេះ ថាពិតជាចិត្តល្អ ហើយមើលទៅម្ចាស់ក្រុមហ៊ុន គួរតែរៀបចំប្រព័ន្ធសុវត្ថិភាពថ្មី ដូចអ្វីដែលចោរណែនាំហើយ៕
![](https://www.popular.com.kh/wp-content/uploads/2024/06/PoliteChinathief-03.jpg)
ប្រភព៖ khaosod