![មិនគួរសោះ! ពួកម៉ាកទាស់សម្តីគ្នាតិចតួចពេលលេងហ្គេមអនឡាញ ក្នក់ចិត្តពេកទិញសំបុត្រយន្តហោះជិះទៅសំ-/ឡេះដល់ផ្ទះ](https://www.popular.com.kh/wp-content/uploads/2024/06/SR1-19.jpg)
មិនគួរសោះ! ពួកម៉ាកទាស់សម្តីគ្នាតិចតួចពេលលេងហ្គេមអនឡាញ ក្នក់ចិត្តពេកទិញសំបុត្រយន្តហោះជិះទៅសំ-/ឡេះដល់ផ្ទះ
ថ្មីៗនេះ មានសារព័ត៌មានបរទេសមួយបានរាយការណ៍ពីករណីដ៏រន្ធត់ ដោយមានបុរសម្នាក់បានទិញសំបុត្រយន្តហោះ ដើម្បីជិះទៅសម្លាប់មិត្តភក្តិ ក្រោយពីឈ្លោះទាស់ទែងគ្នានៅក្នុងហ្គេមអនឡាញ។
![](https://www.popular.com.kh/wp-content/uploads/2024/06/d-8.jpg)
រឿងរ៉ាវមួយនេះបានកើតឡើងនៅសហរដ្ឋអាមេរិក ដោយជនបង្កហេតុមានឈ្មោះថា Edward Kang មានវ័យ ២០ ឆ្នាំ ជាអ្នករស់នៅរដ្ឋ Newjersey។ តាមព័ត៌មានបានឱ្យដឹងថា គេបានស្គាល់គ្នាជាមួយនឹងជនរងគ្រោះនៅក្នុងហ្គេមអនឡាញមួយ ដោយមិនដែលបានជួបគ្នានៅក្រៅនោះទេ។ នៅថ្ងៃមួយ ជនបង្កហេតុ និង ជនរងគ្រោះ បានមានជម្លោះជាមួយគ្នានៅពេលលេងហេ្គមនោះ ហើយជនបង្កហេតុក៏បានប្រាប់ម្តាយរបស់ខ្លួនថាខ្លួននឹងហោះហើរទៅរដ្ឋ Florida ដើម្បីទៅជាជួបមិត្តភក្តិដែលជាជនរងគ្រោះនោះ។
![](https://www.popular.com.kh/wp-content/uploads/2024/06/b-12.jpg)
លុះទៅដល់ គេក៏បានចូលទៅទិញញញួរមួយ រួចក៏ទៅផ្ទះរបស់ជនរងគ្រោះក្នុងឈុតសម្លៀកបំពាក់ខ្មៅ ហើយគេបានចាំឱ្យជនរងគ្រោះងើបទៅបន្ទប់ទឹក ទើបគេលួចធ្វើការប្រហារ ដោយបានយកញញួរទៅវាយក្បាលជនរងគ្រោះ។ ជនរងគ្រោះក៏បានតដៃ ពួកគេទាំងពីរបានប្រវាយប្រតប់គ្នាមួយសន្ទុះ ទើបឪពុកចុងរបស់ជនរងគ្រោះបានមកឃើញទាន់។ យ៉ាងណាមិញ ជនបង្កហេតុក៏ត្រូវបានប៉ូលិសឃាត់ខ្លួន ចំណែកឯជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពទ្យ ជាសំណាងល្អ គេមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ៕
![](https://www.popular.com.kh/wp-content/uploads/2024/06/c-9.jpg)
![](https://www.popular.com.kh/wp-content/uploads/2024/06/a-13.jpg)
ប្រភព៖ The Mirror US