![(វីដេអូ) ផ្អើលទាំងព្រឹក! ព្រឹកមិញមានករណីអគ្គិភ័យឆេះផ្សារទួលគោក សមត្ថកិច្ចកំពុងញាប់ដៃជើងពន្លត់](https://www.popular.com.kh/wp-content/uploads/2024/07/FEATURE77.jpg)
(វីដេអូ) ផ្អើលទាំងព្រឹក! ព្រឹកមិញមានករណីអគ្គិភ័យឆេះផ្សារទួលគោក សមត្ថកិច្ចកំពុងញាប់ដៃជើងពន្លត់
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានជូនដំណឹងព័ត៌មានទាន់ហេតុការណ៍ពីករណីអគ្គិភ័យឆាបឆេះផ្សារទួលគោក ដែលបានកើតឡើងនៅម៉ោងជាង ៩ ព្រឹកនេះ។
ក្រោយជ្រាបដំណឹងនេះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ បានបញ្ជូនឡានពន្លត់អគ្គិភ័យដើម្បីទប់ស្កាត់ការរីករាលដាល និង ទប់ស្កាត់ការឆាបឆេះនេះផងដែរ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖