ឈប់ហោះហើរភ្លាមៗ ពេលស្ត្រីម្នាក់ឱ្យហេតុអាក្រក់ គឺច្រឡំដៃបើកទ្វារអាសន្នស្មានថាទ្វារបន្ទប់ទឹក ឡើងបុកពោះមួយយន្តហោះ
ជាព័ត៌មានមួយដ៏គួរឱ្យរន្ធត់ចិត្ត ដោយមានស្រ្តីចំណាស់ម្នាក់បានឡើងជិះយន្តហោះលើកដំបូង ស្រាប់តែទៅបើកទ្វារអាសន្នច្រឡំថាជាទ្វារបន្ទប់ទឹក រហូតបង្កជាការជ្រួលច្របល់ផ្អើលពេញមួយយន្តហោះ និង ឈានដល់គេរំសាយការហោះហើរភ្លាមៗ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងអាកាសយានដ្ឋាន Quzhou ខេត្ត Zhejiang ជាហោះហើរ CA2754 របស់ Air China ទៅទីក្រុង Chengdu ។ តាមសាក្សីនៅក្នុងយន្តហោះបានឱ្យដឹងថា ខណៈកើតហេតុគឺមានអ្នកដំណើរឡើងមកលើយន្តហោះអស់ទៅហើយ ហើយយន្តហោះក៏កំពុងតែនឹងរៀបចេញដំណើរផងដែរ។ ស្រាប់តែពេលនោះក៏មានស្រ្តីចំណាស់ម្នាក់បានដើរទៅខាងក្រោយបម្រុងនឹងបើកទ្វារអាសន្ន ដោយគិតថាជាទ្វារបន្ទប់ទឹក ហើយអ្នកដំណើរផ្សេងៗក៏បានស្រែកប្រាប់ទៅបុគ្គលិកយន្តហោះឱ្យទៅមើលគាត់ផងដែរ ប៉ុន្តែទៅឃាត់មិនទាន់ទ្វារអាសន្នក៏បានបើកបាត់ទៅហើយ។
ខណៈនោះអ្នកដំណើរផ្សេងៗនៅលើយន្តហោះមានការជ្រួលច្របល់ខ្លាំងណាស់ ហើយក្រោយមកទើបប៉ូលិសក៏បានមកដល់កន្លែងកើតហេតុ។ ឯខាងក្រុមហ៊ុនក៏បានសុំរំសាយជើងហោះហើរចោល ហើយបានជូនអ្នកដំណើរទៅស្នាក់នៅសណ្ឋាគាជាបណ្តោះអាសន្ន រង់ចាំការហោះហើរជាថ្មីនៅថ្ងៃបនទាប់ ព្រមទាំងផ្តល់ប្រាក់សំណងចំនួន ៦០ ដុល្លារក្នុងម្នាក់ផងដែរ៕