មិនគួរទេ! ទាញញញួរទ/រព្រះកេ-សព្រះសង្ឃមួយអង្គសុ-គតភ្លាមៗ ក្រោយលេងប៉ាវស៊ីងស៊ុមចេញក្ដាប់ឈ្នះព្រះសង្ឃចេញកន្ត្រៃ
មានករណីឃាតកម្មមួយថ្មីទៀតហើយ កំពុងតែក្តៅគគុកនៅប្រទេសថៃ ដែលមានបុរសម្នាក់បានយកញញួរវាយក្បាលព្រះសង្ឃមួយអង្គរហូតដល់សុគត ព្រោះតែលេងប៉ាវស៊ីងស៊ុមចាញ់គ្នា។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះកើតឡើងនៅវត្តមួយកន្លែង នាតំបន់ Nong Phai ខេត្ត Phetchabun។ ចំពោះជនបង្កហេតុមានអាយុ ២២ ឆ្នាំ រីជនរងគ្រោះជាព្រះសង្ឃអាយុ ២១ ឆ្នាំ ដែលអ្នកទាំងពីរជាមិត្តភក្តិនឹងគ្នាតាំងពីតូចៗ។
តាមចម្លើយសារភាព នៅថ្ងៃកើតហេតុជនបង្កបានទៅលេងជនរងគ្រោះដល់កុដិ រួចក៏បានលេងប៉ាវស៊ីងស៊ុមជាមួយគ្នា ដោយខាងជនបង្កបានចេញញញួរ ឯជនរងគ្រោះបានចេញកន្រ្តៃ តែទៅនឹកឃើញអី ជនបង្កក៏បានទៅយកញញួរពិតនៅក្នុងកុដិនោះវាយក្បាលជនរងគ្រោះដែលជាព្រះសង្ឃឱ្យស្លាប់នៅនឹងកន្លែង ហើយក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញជាធម្មតា។
ក្រោយមកសពរបស់ជនរងគ្រោះ ក៏ត្រូវបានម្តាយយកធ្វើបុណ្យតាមប្រពៃណី ហើយម្តាយបានឱ្យដឹងទាំងទឹកភ្នែកថា កូនប្រុសត្រៀមនឹងសឹកនៅថ្ងៃចេញវស្សាខាងមុខនេះ ដើម្បីចូលខ្លួនទៅធ្វើទាហានវិញ ប៉ុន្តែមកត្រូវជួបរឿងអកុសលមុន។ ដោយឡែក ខាងជនបង្កត្រូវបានប៉ូលិសឃាត់ខ្លួនតាមផ្លូវច្បាប់ ដែលក្នុងនោះម្តាយរបស់គេក៏បានឱ្យដឹងថា កូនប្រុសរបស់ខ្លួនធ្លាប់ជក់ថ្នាំញៀនតាំងពីអាយុ ១៥ ឆ្នាំមកម្ល៉េះ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ AmarinTV