ប្រយ័ត្នផង! ចង់ស្គ/មទិញកាហ្វេសម្រកផឹក លទ្ធផលស្រកគីឡូដូចចិត្ត តែចុងក្រោយពិនិត្យឃើញខូចក្រលៀន
ថ្មីៗនេះ អ្នកជំនាញផ្នែកអាហាររូបត្ថម្ភរបស់ម៉ាឡេស៊ី បានចែករំលែកនូវរឿងរ៉ាវរបស់នារីវ័យ ៣០ ម្នាក់ ដែលត្រូវខូចក្រលៀន ព្រោះតែការទទួលទានកាហ្វេសម្រកទម្ងន់។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះបានចាប់ផ្តើមទទួលទានកាហ្វេសម្រកទម្ងន់តាំងពីឆ្នាំ ២០២២ មកម្ល៉េះ ហើយក៏ស្រកបាន ២០ គីឡូក្រាមបានដូចចិត្ត។ ដោយសារតែឃើញវាមានប្រសិទ្ធភាពល្អ នាងក៏បន្តទទួលទានទៅជារឿយៗ ដោយមិនដឹងថាវាកំពុងវាយប្រហារសុខភាពរបស់នាងនោះទេ។
ក្នុងនោះ តាំងពីផឹកកាហ្វេនេះមកសុខភាពរបស់នាងក៏អន់ថយទៅជានិច្ច រហូតដល់ថ្ងៃមួយនាងបានសន្លប់បាត់ស្មារតី ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ ហើយចុងក្រោយគេរកឃើញថាក្រលៀនរបស់នាងកំពុងតែខ្សោយទៅៗហើយ។
អ្នកជំនាញអាហាររូបត្ថម្ភបានឱ្យដឹងថា ករណីនេះគឺជាឧទាហរណ៍ជាក់ស្តែងរបស់ភាពគ្រោះថ្នាក់នៃផលិតផលសម្រកទម្ងន់ បើសិនជាអ្នកចង់ប្រើប្រាស់ពិតមែន គួរពិនិត្យមើលរកផលិតផលណាដែលមានការទទួលស្គាល់ត្រឹមត្រូវ ហើយទោះបីជាការសម្រកទម្ងន់ដោយធម្មជាតិវាឱ្យផលយឺតពិតមែន ប៉ុន្តែវាធានាបានសុខភាពល្អ។
ដោយឡែក ក្រោយពីរឿងនេះត្រូវបានចែកចាយទៅមានមហាជនច្រើនណាស់ បានបញ្ចេញមតិដោយម្នាក់ៗភ្ញាក់រឭកដល់ការហាត់ប្រាណ និងគ្រប់គ្រងរបបអាហារ ដែលជាវិធីសម្រកទម្ងន់តាមបែបធម្មជាតិដ៏ល្អបំផុត៕
ប្រភព៖ Sanook