ផ្អើលនៅចិន! អ្នកកាសែតទម្លាយថា ប្រធានាធិបតីចិន Xi Jinping ដាច់សរសៃឈាមខួរក្បាល កំពុងនៅបន្ទប់ ICU
ថ្មីៗនេះ នៅតាមបណ្តាញសង្គមរបស់ចិន កំពុងតែផ្ទុះពាក្យចចាមអារ៉ាមយ៉ាងខ្លាំង ទាក់ទងនឹងរឿង លោកប្រធានាធិតី Xi Jinping បានកើតជំងឺដាច់សរសៃឈាមខួរក្បាល ខណៈកំពុងតែប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។
ដំណឹងមួយនេះ ត្រូវបានផ្ទុះផ្អើលចេញពី Blog Youtube របស់ Jennifer Zeng ដែលជាអ្នកកាសែតសិទ្ធិមនុស្សមួយរូប ដោយនាងបានឱ្យដឹងថា ជំងឺដាច់សរសៃឈាមដែលបានកើតឡើងទៅលោក Xi Jinping ពិតជាធ្ងន់ធ្ងរ ហើយលោកកំពុងស្ថិតនៅក្នុងការសង្រ្គោះបន្ទាន់។
យ៉ាងណាមិញ ព័ត៌មាននេះ ពិតជាធ្វើឱ្យមហាជនទាំងឡាយ ទាំងនៅក្នុង និងក្រៅស្រុកមានការភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្តែនៅមិនទាន់មានប្រភពណាមួយ បានចេញមកបញ្ជាក់ ឬបកស្រាយច្បាស់លាស់នៅឡើយទេ ថានេះ ជាការពិតឬុយ៉ាងណានោះ៕