ជីវិតថ្លៃណាស់ព្រះអើយ! ធ្លាក់យន្តហោះនៅនេប៉ាល់ មនុស្ស ១៨ នាក់ស្លា.//ប់ទាំងអស់ រួចជីវិតតែពីឡុតម្នាក់គត់
មនុស្ស ១៨ នាក់បានស្លាប់ និងពីឡុតម្នាក់អាយុថ្លៃរួចផុតជីវិត ក្រោយយន្តហោះមួយគ្រឿងហោះឡើងមិនបានប៉ុន្មាន ក៏បានធ្លាក់ចុះមកវិញផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នាព្រលានយន្តហោះក្រុង Kathmandu ប្រទេសនេប៉ាល់។
យន្តហោះដឹកអ្នកដំណើរធន់តូចមួយគ្រឿងរបស់ក្រុមហ៊ុន Saurya Airlines បានជួបគ្រោះថ្នាក់ធ្លាក់ផ្ទុះយ៉ាងរន្ធត់ ខណៈកំពុងហោះឡើងចេញពីព្រលានក្រុង Kathmandu នាវេលាម៉ោង ១១ និង ១៥ នាទីព្រឹក ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់)។ តាមរូបភាពនៅកន្លែងកើតហេតុបានបង្ហាញឱ្យឃើញ តួយន្តហោះទាំងមូលបានបាក់ខូចខ្ទេចខ្ទី ខណៈក្រុមពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងដែលកំពុងឆាបឆេះខ្មួលខ្មាញ់។
តាមមន្ត្រីប្រចាំព្រលានបានឱ្យដឹងថា យន្តហោះមួយគ្រឿងនេះ មានផ្ទុកមនុស្សសរុប ១៩ នាក់ ក្នុងនោះបុគ្គលិកយន្តហោះ ២ នាក់ និងអ្នកជំនាញបច្ចេកទេស ១៧ នាក់។ ការហោះហើរនេះ ក្នុងបំណងទៅក្រុង Pokhara ដើម្បីពិនិត្យមើលគ្រឿងម៉ាស៊ីន តែមិនទាន់បានហោះចេញស្រួលបួលផង ក៏ជួបគ្រោះអកុសលតែម្ដង។
ជនរងគ្រោះលើយន្តហោះទាំងប៉ុន្មានបានបាត់បង់ជីវិតទាំងអស់ ប៉ុន្តែអាចជាសំណាងក្នុងមួយលានគ្រោះថ្នាក់ ពីឡុតម្នាក់លើយន្តហោះអាចរួចផុតជីវិតតែម្នាក់ឯងគត់ និងបច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ៕ ទស្សនាវីដេអូនៅទីនេះ
ប្រភព៖ VN Express