(វីដេអូ) ងាយៗ! មាន ប.ស.ស ហើយ ចង់ធ្វើឱ្យប្ដីប្រពន្ធ ឬ កូន នេះជាឯកសារ ៤ មុខដែលគួរភ្ជាប់ទៅជាមួយ
បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះ បានឆ្លើយតបទៅនឹងសំណួរ ៖ តើសហព័ទ្ធ (ប្តី ឬប្រពន្ធ) និង កូនក្នុងបន្ទុករបស់សមាជិក ប.ស.ស. ក្នុងវិស័យឯកជន និងសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ ត្រូវមានឯកសារ និង លក្ខខណ្ឌអ្វីខ្លះ ដើម្បីអាចស្នើសុំប័ណ្ណសមាជិក ប.ស.ស. បាន?
ទាក់ទិនទៅនឹងករណីនេះ បេឡាជាតិសន្តិសុខសង្គម បានឆ្លើយតបឱ្យបានដឹងថា ដើម្បីអាចធ្វើប័ណ្ណសមាជិក ប.ស.ស. បាន លោកអ្នកត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
១. សម្រាប់អ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស.
+ សហព័ទ្ធ (ប្តី ឬប្រពន្ធ)
– សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬ សេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមដែលមានសុពលភាព
– សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
– ត្រូវមានអាយុមិនលើសពី ៦០ ឆ្នាំ
+ កូនក្នុងបន្ទុក
– សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
– និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមដែលមានសុពលភាព
– សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ
– ត្រូវមានអាយុមិនលើសពី ១៨ ឆ្នាំ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម ៖