ឪពុកម្ដាយឃើញខកចិត្តប៉ុនណា? សិស្សសាលាមួយក្រុម នាំគ្នាបញ្ចើចបញ្ចើដាក់គ្រូបង្រៀន ហៅសុទ្ធអាភ្នែក ៤
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងនូវក្ដីមិនពេញចិត្ត ក្រោយពីបានទស្សនាវីដេអូបង្ហាញពីសកម្មភាពសិស្សានុសិស្សថ្នាក់បឋមសិក្សាមួយក្រុម បាននាំគ្នាព្រួតគ្នាបិទទ្វារថ្នាក់រៀន ព្រមទាំងបានថតវីដេអូ ហៅគ្រូបង្រៀនរបស់ខ្លួន ថាភ្នែក ៤ ពេញៗមាត់ ជាទង្វើអសីលធម៌ និងមិនសមរម្យបំផុត។
វីដេអូប្រមាណ ១ នាទីនេះផងដែរ ត្រូវបានគេចែករំលែកបន្តគ្នាព្រោងព្រាតនៅលើបណ្ដាញសង្គម នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤ ខណៈមានមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនសម្ដែងក្ដីមិនពេញចិត្តចំពោះទង្វើអសីលធម៌បែបនេះ និងមិនគួរកើតមាននោះឡើយ។
យ៉ាងណាមិញ ទាក់ទិនទៅនឹងរឿងនេះ គឺគេនៅមិនទាន់ដឹងច្បាស់នោះឡើយ ថាសិស្សានុសិស្សទាំងនោះ ស្ថិតនៅក្នុងសាលាណា ភូមិសាស្ត្រខេត្តក្រុងណា តែមហាជនសង្ឃឹមថា ពួកគេនឹងទទួលបានការអប់រំទទួលស្គាល់កំហុស ព្រមទាំងមិនគួរមានសកម្មភាពបែបនេះតទៅទៀតទេ៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម ៖