ប៉ុណ្ណេះស្រួលហើយ! ចង់ស្នើសុំកែតម្រូវបញ្ជីអត្រានុកូលដ្ឋាន អាចដាក់ពាក្យនៅទីតាំងទាំងនេះបាន មានអ្នកចាំប្រាប់អត់លំបាកទេ
នាពេលថ្មីៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកចំណេះដឹងជូនទៅកាន់សាធារណជនអំពីទីតាំងដែលអាចស្នើសុំកែតម្រូវ ឬ មោឃភាពបញ្ជីអត្រានុកូលដ្ឋាន។
ជាក់ស្ដែង ឧត្តមសេនីយ៍ឯក អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ឱ្យដឹងថា ការស្នើសុំកែតម្រូវ ឬ មោឃភាពបញ្ជីអត្រានុកូលដ្ឋាន អាចដាក់ពាក្យបាននៅទីតាំង ២ ដែលមានដូចជា ៖
១. សាលាក្រុង ស្រុក ខណ្ឌ ដែលបានចុះ និង តម្កល់ទុកគល់បញ្ជី
២. នៅនាយកដ្ឋានអត្រានុកូលដ្ឋាន
សូមបញ្ជាក់ផងដែរថា ប្រភេទបញ្ជីអត្រានុកូលដ្ឋាន រួមមានបញ្ជីកំណើតរស់ បញ្ជីមរណភាព និង បញ្ជីអាពាហ៍ពិពាហ៍។ សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬ សាកសួរព័ត៌មាន ឬ ទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃចន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ ដែលមានមន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និង ដោះស្រាយជូន៕
ប្រភព ៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង