ត្រូវច្បាស់ៗ! នេះជាបុគ្គលិកលក្ខណៈអ្នកចូលចិត្តផឹកកាហ្វេ Espresso, Cappuccino និង Lattes
ការផឹកកាហ្វេជាទម្លាប់ប្រចំាថ្ងៃមួយ ហើយវាក៏ឆ្លុះបញ្ចាំងអំពីបុគ្គលិកលក្ខណៈរបស់អ្នកផឹកផងដែរ។ តួយ៉ាង របៀបឬចំណង់ចំណូលចិត្តទៅលើកាហ្វេនីមួយៗ វាអាចប្រាប់យើងអំពី បុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ភាពចម្លែក និង ទម្លាប់ប្រចាំថ្ងៃ។ «ប្រជាប្រិយ» សូមលើកពីបុគ្គលិកលក្ខណៈអ្នកចូលចិត្តផឹកកាហ្វេ ៣ ប្រភេទគឺ Espresso, Cappuccino និង Lattes។
១. កាហ្វេ Espresso
អ្នកចូលចិត្តផឹក Espresso ជាកាហ្វេមានរសជាតិល្វីងខ្លាំង ពួកគេជាមនុស្សដែលមិនស្ទាក់ស្ទើរនឹងការប្រថុយប្រថាន ជាមនុស្សមានចិត្តរហ័ស និង តែងតែធ្វើបានល្អទោះស្ថិតក្នុងស្ថានភាពបង្ខិតបង្ខំ បំភ័យ ឬ សម្លុតគំរាម ជាដើម។ ដូចទៅនឹងរសជាតិកាហ្វេដែលជំរុញស្មារតីខ្លាំង ពួកគេជាមនុស្សដែលស្វាហាប់ និង ប្រឹងប្រែងយ៉ាងសកម្មដើម្បីជោគជ័យ។
២. កាហ្វេ Cappuccino
អ្នកចូលចិត្តកាហ្វេ Cappuccino ជាមនុស្សពូកែជំនាញច្រើន និយាយរួម ជាមនុស្សដែលទំនើប មានគំនិតច្នៃប្រតិដ្ឋខ្ពស់។ ពួកគេចូលចិត្តការពិភាក្សាដែលអភិវឌ្ឍន៍ដល់ភាពឆ្លាតវៃ មើលឃើញអ្វីដែលប្រសើរសម្រាប់ជីវិត ហើយចូលចិត្តភាពច្នៃប្រតិដ្ឋបំផុត។ ពួកគេចូលចិត្តអ្វីដែលសាមញ្ញ តែនាំមកនូវភាពរីករាយនៅក្នុងជីវិត។
៣. កាហ្វេ Lattes
ភាពកក់ក្តៅ និង ការលួងលោម គឺសំខាន់បំផុតសម្រាប់អ្នកចូលចិត្តកាហ្វេ Lattes។ ពួកគេគោរពចំពោះភាពស្និទ្ធស្នាលនៃមិត្តភាព ការស្រលាញ់រាប់អាន និង តែងតែយកចិត្តទុកដាក់ជាមួយអ្វីដែលអ្នកដទៃតែងមើលរំលង។ ពួកគេពេញចិត្តនឹងជីវិតតូចតាចដែលរីករាយ និង ជាមនុស្សចេះបត់បែន៕
ប្រភព៖ Medium