ធ្លាប់បត់ពេញៗក្រឡឱ្យ Crush! ឥលូវមកដឹងប្រភពដើមនៃការបត់ផ្កាយក្រដាស និង អត្ថន័យតាមចំនួន ដឹងហើយភ្លឺភ្នែក
ជាការពិតណាស់ អំឡុងពេលសិក្សានៅវ័យជំទង់ អាចនឹងមានយុវវ័យជាច្រើនបានជ្រើសរើសការបត់ផ្កាយក្រដាសដាក់ក្រឡ ដើម្បីជូនជាកាដូសម្រាប់មិត្តភក្តិ និង មនុស្សពិសេសជាក់ជាមិនខាន។ ក្នុងនោះ អាចនឹងមានមនុស្សភាគច្រើនចាត់ទុកថាការជូនកាដូជាផ្កាយក្រដាសនេះ គឺមានអត្ថន័យត្រឹមតែការបង្ហាញក្តីស្រឡាញ់ប៉ុណ្ណោះ ប៉ុន្តែការពិតទៅការបត់ផ្កាយក្រដាសគឺមានអត្ថន័យរបស់វា។
ផ្កាយក្រដាស ត្រូវបានគេហៅឈ្មោះមួយទៀតថា តារាសំណាង ដោយវាមានដើមកំណើតចាប់ផ្តើមដំបូងពីក្មេងស្រីជនជាតិជប៉ុនម្នាក់ឈ្មោះ Hoshi។ Hoshi ជាក្មេងស្រីម្នាក់ដែលស្រឡាញ់ផ្កាយ ហើយនៅយប់មួយនាងកំពុងតែមានភាពសោកសៅ ស្រាប់តែនាងបានឃើញអាចម៍ផ្កាយធ្លាក់ពីលើមេឃ។
ចាប់តាំពីថ្ងៃនោះមក នាងបានបត់ផ្កាយក្រដាសដាក់ក្នុងក្រឡម្តងមួយៗរាល់ពេលដែលមានអាចម៍ផ្កាយធ្លាក់។ ម្យ៉ាងវិញទៀត ផ្កាយក្រដាសត្រូវបានបត់ឡើងដោយក្រដាសប្រភេទម្យ៉ាងឈ្មោះថា Origami ដោយជាទូទៅគឺធ្វើឡើងសម្រាប់ជាអំណោយដល់មនុស្សជាទីស្រឡាញ់ ដើម្បីជានិមិត្តរូបនៃសំណាងល្អ សេចក្តីស្រឡាញ់ និង ការគាំទ្រ ជាដើម។
ងាកមកកាន់ចំនួនផ្កាយវិញ ជាការពិតចំនួនផ្កាយដែលបត់ដាក់ចូលក្រឡមិនចេះតែបត់នោះឡើយ។ ចំនួនផ្កាយនៅក្នុងក្រឡ ក៏មានអត្ថន័យរបស់វាដែរ ៖
-ផ្កាយ ១ ៖ ជាមនុស្សតែម្នាក់
-ផ្កាយ ២ ៖ គូស្នេហ៍ដ៏រីករាយមួយគូ
-ផ្កាយ ៩ ៖ ស្នេហាដ៏យូរអង្វែង
-ផ្កាយ ៥៥ ៖ ក្តីស្រឡាញ់ដែលមិនស្តាយក្រោយ
-ផ្កាយ ៩៩ ៖ សូមឱ្យមិត្តភាព ឬ ក្តីស្នេហ៍នៅជានិរន្តន៍
-ផ្កាយ ១០១ ៖ អ្នកជាមនុស្សតែម្នាក់
-ផ្កាយ ៣៦៥ ឬ ៣៦៦ ៖ មានសេចក្តីសុខពេញមួយឆ្នំា
-ផ្កាយ ៥២០ ៖ ខ្ញុំស្រឡាញ់អ្នក
-ផ្កាយ ៥៤៨ ៖ មិនអាចឈប់ស្រឡាញ់អ្នកបាន
-ផ្កាយ ៩៩៩ ៖ ក្តីស្រឡាញ់ជានិរន្តរ៍
-ផ្កាយ ១៣១៤ ៖ ក្តីស្រឡាញ់ដល់ថ្ងៃចាស់ស្លាប់៕
ប្រភព៖ dayoldsushiblog